Richarlison៖ ​ខ្ញុំ​ចង់​ក្លាយ​ជា​ Top Scorer ​នៅ​អង់គ្លេស

Richarlison ​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់​ក្រុម Everton ​មាន​មហិច្ឆតា​ចង់​ក្លាយ​ជា Top Scorer ​នៅ​លីគ Premier League ​របស់​អង់គ្លេស​នា​រដូវ​កាល​ថ្មី​នេះ។

ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល​ខាង​លើ ត្រូវ​បាន​ក្លឹប Everton ​ទិញ​ចូល​កាល​ពី​ដើម​រដូវ​កាល​នេះ ​ក្នុង​តម្លៃ​ខ្លួន​ដល់​ទៅ​៤០​លាន​ផោន​ឯ​ណោះ។ Richarlison ​នៅ​លីគ​អង់គ្លេស​រដូវ​កាល​ដំបូង ​២​ប្រកួត​មក​នេះ ​ទាក់​ចិត្ត​អ្នក​គាំទ្រ​ខ្លាំង​មែនទែន ​ដោយ​រក​បាន​៣​គ្រាប់​ហើយ ​កំពុង​ឈរ​នៅ​លើ​គេ​ជាមួយ Sergio Aguero ​ក្នុង​នាម​ជា​អ្នក​រក​គ្រាប់​បាល់​បាន​ច្រើន​ជាង​គេ។ មាន​សមត្ថភាពដូច្នេះ​ហើយ ​បាន​ជា​កីឡាករ​​វ័យ​២១​ឆ្នាំ ​បាន​ដាក់​គោល​ដៅ​យក​ស្បែក​ជើង​មាស​តែ​ម្ដង​នា​រដូវ​កាល​នេះ។

“ខ្ញុំ​មាន​អារម្មណ៍​ល្អ ​និង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច។ ខ្ញុំ​ដឹង​ច្រើន​ពី​ការ​លេង​នៅ Premier League ​។ ខ្ញុំ​មាន​បំណង​ចង់​ក្លាយ​ជា​អ្នក​រក​គ្រាប់​បាល់​ច្រើន​ជាង​គេ​នៅ​រដូវ​កាល​នេះ ​ហើយ​នាំ Everton ​ទៅ​លេង​នៅ Champions League ​។ ធ្វើ​ដូច្នេះ ​ខ្ញុំ​នឹង​មាន​ឱកាស​បាន​លេង​ឱ្យ​ជម្រើស​ជាតិ​ប្រេស៊ីល​មិន​ខាន”។ សម្ដី​របស់ Richarlison ៕ប្រភព៖ sportbible

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT