ល្អ​វិញ Liverpool ​នឹង​ទទួល​បាន​កីឡាករ​ជា​សះស្បើយ​ម្នាក់​មក​វិញ​ហើយ​

​ក្រុម​ហង្ស​ក្រហម Liverpool ​នឹង​ទទួល​បាន​កីឡាករ​ជា​សះស្បើយ​ពី​របួស​ម្នាក់​មក​វិញ​ហើយ​គឺ ​Naby Keita ​ក្រោយ​ពី​ខកខាន​ប្រកួត​២​ខែ​មក​ហើយ។

​លោក Klopp ​បាន​និយាយ​ថា​៖ “Naby ​បាន​ហ្វឹកហាត់​ជាមួយ​យើង​កាល​ពី​ម្សិលមិញ ​គាត់​អាច​ចូល​លេង​បាន​តាំង​ពី​ប្រកួត​ជាមួយ Leipzig ​ម្ល៉េះ ​ប៉ុន្តែ​ខ្ញុំ​មិន​ចង់​ប្រថុយ​នោះ​ទេ។ ​យ៉ាង​ណា​មិញ ​យើង​នឹង​ចាំ​មើល​បន្ដ​ទៀត​ថា​គាត់​អាច​លេង​បាន​ឬ​ទេ សម្រាប់​ការ​ប្រកួត​ទល់​ក្រុម Everton ​”។

​ជាមួយ​ដំណឹង​ល្អ​ថា​មាន​កីឡាករ​ជា​សះស្បើយ​នេះ​ដែរ ​ក្រុម Liverpool ​ក៏​នឹង​អវត្ដមាន Fabinho ​ផង​ដែរ។ ​កីឡាករ​ប្រេស៊ីល​រូប​នេះ​មាន​បញ្ហា​សាច់​ដុំ ​ដែល​នឹង​ធ្វើ​ឱ្យ​រូបគេ​ខកខាន​នៅ​ប៉ុន្មានសប្ដាហ៍​ខាង​មុខ​នេះ​ទៀត៕ប្រភព dailymail

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT