Bruno Fernandes បានបង្ហាញទម្រង់លេងយ៉ាងល្អចាប់តាំងពីការផ្ទេរមកចូលរួមនៅ Man Utd ហើយជារឿយៗគេត្រូវប្រដូចទៅនឹងតារាឆ្នើមជាច្រើនទាំងក្នុងអតីតកាលនិងនៅពេលបច្ចុប្បន្ន។
ដោយឡែកបើធៀបជាមួយនឹង Lionel Messi វិញ តើអ្នកដឹងទេថា កីឡាករព័រទុយហ្គាល់កំពុងដើរលើវិថីត្រៀមនឹងនាំមុខតារាឆ្នើមសញ្ជាតិអាហ្សង់ទីន?
រាប់ចាប់ពីពេលវេលាបង្ហាញខ្លួននាខែកុម្ភៈ ឆ្នាំ ២០២០ នៅ Old Trafford គ្រប់ការប្រកួតទាំងអស់ស្ថិតិ Goal + Assist សម្រាប់ខ្សែបម្រើឆ្នើម Bruno គេធ្វើបាន ៥២ គ្រាប់ហើយ ខណៈដែល Lionel Messi មាន ៥៣ គ្រាប់ ពោលខុសគ្នាតែមួយប៉ុណ្ណោះ។
ស្ថិតិនេះ Bruno អាចនឹងតាមស្មើឬនាំមុខ M10 នៅថ្ងៃចន្ទ កំឡុងការប្រកួតរវាង United ទល់ Newcastle ខណៈដែល Barcelona ត្រូវប៉ះ Cadiz នៅយប់ស្អែក មានផ្សាយផ្ទាល់លើទំព័រ CTS Sports៕ ប្រភព៖ ESPN