អ្នកចាំទី Claudio Bravo របស់ក្រុម Manchester City នឹងត្រូវអវត្តមានដល់៦ខែឯណោះ ក្រោយពីរងរបួសដាច់សរសៃកែងជើង អំឡុងពេលហ្វឹកហាត់កាលពីម្សិលមិញនេះ។
Bravo ដែលជាដៃទី២របស់ក្រុម Man City បានរងរបួសធ្ងន់នេះ បានធ្វើឱ្យលោក Pep ពិបាកចិត្តបន្តិចហើយ ព្រោះថាអ្នកចាំទីសល់តែ Ederson ដែលជាអ្នកចាំទីដៃទី១ម្នាក់។ ខណៈដែលអ្នកចាំទីល្អ២នាក់របស់ក្រុម ត្រូវបានចាកចេញទៅហើយ។ Joe Hart បានផ្លាស់ទៅលេងនៅ Burnley ស្របពេល Angus Gunn អ្នកចាំទីវ័យក្មេងបានផ្លាស់ទៅលេងនៅ Southampton បាត់ទៅហើយ។ ដូច្នេះរបួស Bravo នេះ គឺក្រុម Man City នៅសល់តែអ្នកចាំទីវ័យ២០ឆ្នាំ Daniel Grimshaw ម្នាក់ប៉ុណ្ណោះ។
យ៉ាងណាមិញ ក្លឹប Man City នៅមានឱកាសនាំចូលកីឡាករបានទៀតរហូតដល់ចប់ខែនេះ ប្រសិនបើនាំយកកីឡាករដោយមិនមានចំណាយប្រាក់ ឬហៅថា free Transfer ៕