Ole ​៖​យើង​បាន​ឆ្លង​ផុត​ការ​ប្រកួត​លំបាក​មួយ​ហើយ​

ក្រុម​បិសាច​ក្រហម Manchester United ​បាន​យក​ឈ្នះ​លើ​ក្រុម Real Sociedad ​ក្នុង​លទ្ធផល ​៤-០ ​សម្រាប់​ការ​ប្រកួត​ជើង​ទី​១​ពាន​រង្វាន់ Europa League ​។

​ការ​ធ្វើ​បាន​យ៉ាង​ល្អ​នៅ​ជើង​ទី​១​នេះ ​ត្រូវ​បាន​លោក Ole ​អ្នក​ចាត់ការ​ក្រុម​បិសាច​ក្រហម​ជឿ​ជាក់​ថា​នៅ​ជើង​ទី​២​នឹង​មិន​ពិបាក​ខ្លាំង​នោះ​ទេ។ ​លោក​ថា ​ក្រុម Man Utd ​បាន​ឆ្លង​ផុត​គ្រា​លំបាក​មួយ​ហើយ ព្រោះ​ក្រុម Real Sociedad ​ជា​ក្រុម​ខ្លាំង​មួយ​នៅ​អេស្ប៉ាញ ដែល​លោក​មុន​ការ​ប្រកួត​ជឿ​ថា​នឹង​ជួប​ផល​លំបាក​ច្រើន​មិន​ខាន។ ​

​Man Utd ​រដូវ​កាល​នេះ ​មាន​ភារកិច្ច​ធ្វើ​បាន ព្រោះ​ពួកគេ​នៅ​សល់​ពាន​រង្វាន់​ត្រូវ​ប្រកួត​ប្រជែង​ទៀត។ ជាក់​ស្ដែង​នៅ Premier League ​ជា​ដើម​នោះ ​បើ​ទោះ​ជា​កំពុង​ចាញ់​ពិន្ទុ​ក្រុម​កំពូល​តារាង Man City ​ដល់​១០​ពិន្ទុ​មែន ប៉ុន្តែ​លោក Ole ​នៅ​មិន​ទាន់​អស់​សង្ឃឹម​និង​បោះ​បង់​ការ​ប្រកួត​ប្រជែង​ពាន​នៅ​ឡើយ​ទេ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT