Suarez ៖​ខ្ញុំ​នឹង​បន្ដ​លេង​ច្រើន​ឆ្នាំ​ទៀត ​មិន​ទាន់​គិត​ចូល​និវត្តន៍​ទេ​

ខ្សែ​ប្រយុទ្ធ Luis Suarez ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា​ខ្លួន​នឹង​បន្ដ​លេង​បាល់ទាត់​ជា​ច្រើន​ឆ្នាំ​ទៀត ​មិន​ទាន់​គិត​ចង់​ចូល​និវត្តន៍​អ្វី​នោះ​ទេ។

​កីឡាករ​វ័យ​៣៤​ឆ្នាំ​ខាង​លើ​កាល​ពី​លេង​ឱ្យ​ក្រុម FC Barcelona ​និង​មិន​ត្រូវ​បាន​លោក Ronald Koeman ​ប្រើប្រាស់​នោះ ​មាន​មតិ​ជា​ច្រើន​យល់​ឃើញ​ថា​រូបគេ​ដល់​ពេល​ត្រូវ​ចូល​និវត្តន៍​ហើយ ​ព្រោះ​មិន​គួរ​ទៅ​លេង​នៅ​ក្រុម​ណា​ទៀត​ទេ។ ​តែ​ផ្ទុយ​ទៅ​វិញ ​អតីត​កីឡាករ Liverpool ​រូប​នេះ​សម្រេច​ចិត្ត​មក​លេង​នៅ AT Madrid ​ហើយ​ថែម​ទាំង​បង្ហាញ​គ្រប់​គ្នា​ថា​រូបគេ​នៅ​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​នាម​ជា​កីឡាករ​ឆ្នើម​ម្នាក់។

​Suarez ​បាន​និយាយ​ថា​៖ “គ្មាន​នរណា​អាច​បញ្ជា​ខ្ញុំ​បាន​ឡើយ។ ​ខ្ញុំ​នៅ​មាន​អារម្មណ៍​សប្បាយ​ចិត្ត​ជាមួយ​បាល់ទាត់​នៅ​ឡើយ។ នៅ​ទី​នេះ ​គ្មាន​នរណា​យល់​ថា​ខ្ញុំ​នៅ​ធ្វើ​បាន​ល្អ​ទេ ប៉ុន្តែ​ខ្ញុំ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ថា​ខ្ញុំ​នៅ​អាច​ធ្វើ​បាន​។ ​ខ្ញុំ​នៅ​អាច​លេង​បាន​ច្រើន​ឆ្នាំ​ទៅ​មុខ​ទៀត ​មិន​ទាន់​គិត​រឿង​ចូល​និវត្តន៍​ទេ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT