Bruno រក​បាន ២ គ្រាប់​ជួយ United លុត​ R.Sociedad ដល់​ក្នុង​ដី ៤-០ នៅ Europa League

គូ​ពិសេស​ប្រចាំ​ព្រឹត្តិការណ៍ Europa League ជើង​ទី ១ វគ្គ ៣២ ក្រុម​ចុង​ក្រោយ កាល​ពី​យប់​មិញ រវាង Real Sociedad និង Manchester United យើង​បាន​ដឹង​លទ្ធផល​ហើយ​នោះ​គឺ​ក្រុម​ភ្ញៀវ​យក​ឈ្នះ ៤-០។

Man Utd ធ្វើ​បាន​យ៉ាង​ល្អ​តាម​រយៈ​ការ​លេង​នៅ​ទឹកដី​កណ្ដាល Juventus Stadium កាល​ពី​យប់​មិញ ដោយ​ពួក​គេ​មាន​ឱកាស​ស៊ុត​ដល់​ទៅ ១៣ លើក ជា​ពិសេស​ចំ​គោលដៅ ១០ លើក ត្បិត​បើ​គ្រប់គ្រង​បាល់​តិច​ជាង​ត្រឹម ៤០ ភាគរយ។ ធៀប​នឹង Sociedad គ្រប់គ្រង​បាល់ ៦០ ភាគរយ តែ​ស៊ុត​បាន ៨ លើក ចំ​គោលដៅ ២ លើក​ប៉ុណ្ណោះ។

គ្រាប់​បាល់​បើក​ឆាក​របស់ United ធ្វើ​បាន​ដោយ Bruno Fernandes នៅ​នាទី ២៧ និង ៥៧ មុន​ពេល Marcus Rashford បន្ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទី ៦៤ ហើយ​បិទ​វគ្គ​ទី​ពីរ​ដោយ Daniel James នៅ​នាទី​ទី ៩០។ ការ​ប្រកួត​ជើង​ទី ២ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ២៦ ​កុម្ភៈ ឆ្នាំ ២០២១ វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក​ដដែល មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT