PSG ដាក់​តម្លៃ​ខ្លួន Mbappe ​ហើយ ​ថ្លៃ​ខ្លាំង​ណាស់

ក្លឹប​បាល់ទាត់ PSG ​បាន​ដាក់​តម្លៃ​ខ្លួន​របស់​ក្រុម Kylian Mbappe ​ជា​ផ្លូវ​ការ​ហើយ​ចំនួន​២០០​លាន​អឺរ៉ូ ​ប្រសិន​បើ​ក្លឹប​ណា​ចង់​បាន​ទាល់​តែ​ហ៊ាន​ដល់​តម្លៃ​នេះ​។

​Mbappe ​រក​បាន​៣​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម PSG ​វាយ​បក​យក​ឈ្នះ​លើ​ក្រុម Barcelona ​បាន​ក្នុង​លទ្ធផល ​៤-១។ ​ក្រោយ​ពី​បង្ហាញ​សមត្ថភាព​ល្អ​នេះ​ហើយ ​ពេល​នេះ​ចាប់​ផ្ដើម​មាន​ក្លឹប​ជា​ច្រើន​ចង់​បាន​រូបគេ​ហើយ ​ជា​ពិសេស Real Madrid , Barcelona ​ផ្ទាល់​និង Liverpool ​ជា​ដើម សុទ្ធ​តែ​មាន​ចិត្ត​លើ​កីឡាករ​បារាំង​វ័យ​២០​ឆ្នាំ​រូប​នេះ​។

​ជាមួយ​កុងត្រា​នៅ​សល់​ដល់​ឆ្នាំ​២០២២ ​ហើយ​មិន​ទាន់​មាន​ដំណឹង​បន្ដ​កុងត្រា​ថ្មី​នោះ ​ក្រុម PSG ​បាន​ប្រកាស​ប្រាប់​ទៅ​ក្លឹប​ដែល​ចង់​បាន​ថា ពួកគេ​នឹង​ដាច់​ចិត្ត​លក់ Mbappe ​ចេញ​តែ​ម្ដង ​ប្រសិន​បើ​មាន​ក្លឹប​ព្រម​ឱ្យ​ដល់​២០០​លាន​អឺរ៉ូ។ ​នេះ​ជា​តម្លៃ​ផ្ដាច់​កុងត្រា​របស់​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT