ជារឿងសឹងតែមិនគួរឱ្យជឿមួយដែលក្រុម Juventus ត្រូវបានក្រុម Porto នាំមុខដល់ទៅ២គ្រាប់មុន មុនពេលវាយបកបាន១គ្រាប់ ក្នុងការប្រកួតពានរង្វាន់់ UEFA Champions League ។
បរាជ័យជើងទី១នៅ Champions League នេះ បានធ្វើឱ្យលោក Pirlo អ្នកចាត់ការក្រុម Juventus និយាយថា៖ “យើងមិនគួរលេងរបៀបនេះទេ។ យើងបានលេងរបៀបដែលក្រុម Porto ចង់បានខ្លាំងណាស់។ វាជារឿងគួរឱ្យអាម៉ាស់មួយ ព្រោះយើងត្រូវលេងល្អជាងនេះ។ ពេលអ្នកទទួលបានបាល់ ប៉ះបាល់៣ទៅ៤ដង ក៏បាត់បាល់ទៅហើយ។ យើងលេងបាល់យឺតខ្លាំងណាស់”។
ក្រុម Juventus ចាញ់ Porto ក្នុងលទ្ធផល ២-១។ យ៉ាងណាមិញ លទ្ធផលរកបាន១គ្រាប់នេះដែរ ក៏អាចជាក្ដីសង្ឃឹមបន្ដទៀតនៅជើងទី២ពានរង្វាន់ UEFA Champions League ផងដែរ៕
ប្រភព៖ Marca