Haaland ​បំបែក​កំណត់ត្រា​២​នៅ Champions League ​យប់មិញ​

​ខ្សែ​ប្រយុទ្ធ Erling Haaland ​រក​បាន​២​គ្រាប់​ម្នាក់​ឯង​ជួយ​ក្រុម Dortmund ​យក​ឈ្នះ​លើ​ក្រុម Sevilla ​ក្នុង​លទ្ធផល ​៣-២ ​នា​ការ​ប្រកួត​ពាន​រង្វាន់ UEFA Champions League ​ជើង​ទី​១​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​ជាមួយ​ការ​ធ្វើ​បាន​ល្អ​ទាំង​វ័យ​ក្មេង​នេះ​ដែរ Haaland ​បាន​បំបែក​កំណត់ត្រា​នៅ Champions League ​បាន​២​ទៅ​ហើយ។ ​ក្នុង​នោះ ​បាន​ក្លាយ​ជា​កីឡាករ​ដំបូង​គេ​ក្នុង​ប្រវត្តិសាស្ត្រ Champions League ​ដែល​រក​បាន​ដល់​១៧​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​ត្រឹម​១៣​ប្រកួត​ប៉ុណ្ណោះ។ ​ខណៈ​ដែល​មួយ​ទៀត​គឺ​ជា​កីឡាករ​វ័យ​ក្មេង ​ដែល​រក​បាន​ដល់​១០​គ្រាប់​ក្នុង​ការ​លេង​តែ​៧​ប្រកួត​ទេ​ឱ្យ Dortmund ​។ ​នេះ​ជា​កំណត់ត្រា​កីឡាករ​រក​បាន​លឿន​បំផុត​ហើយ​ក្នុង​ការ​លេង​ឱ្យ​តែ​មួយ​ក្លឹប។

​យ៉ាងណាមិញ ​ខ្សែ​ប្រយុទ្ធ​វ័យ​២០​ឆ្នាំ​នេះ​ក៏​នឹង​មាន​រឿង​ត្រូវ​បំបែក​ច្រើន​ទៀត​ដែរ ប្រសិន​បើ​រូបគេ​នៅ​តែ​បន្ដ​ការ​រក​គ្រាប់​បាល់​បាន​ទៀត​សម្រាប់​ជើង​ទី​២​ទល់​ក្រុម Sevilla ​ខាង​មុខ​នេះ៕

ប្រភព៖ Goal

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT