ពានរង្វាន់ UEFA Men’s Player of the Year បានប្រកាសបេក្ខភាព៣នាក់ចុងក្រោយហើយ កាលពីយប់មិញនេះ ដោយមាន Cristiano Ronaldo , Luka Modric និង Mohamed Salah ។
អ្វីដែលគួរ ឱ្យចាប់អារម្មណ៍នៃបានរង្វាន់កិត្តិយសខាងលើនេះ គឺមិនមានវត្តមានតារាឆ្នើម Lionel Messi ឡើយ បើទោះជារូបគេជួយក្រុមលើកពាន La Liga និង Copa del Rey ក៏ដោយ។ ការមិនបានជាប់ឈ្មោះនេះ អាចមកពីក្រុម Barcelona ធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយ ពានរង្វាន់ UEFA Champions League ក្រោមថ្វីជើងរបស់ Roma ។
ដោយឡែក Luka និង Ronaldo វិញ សុទ្ធតែជួយក្រុម Real Madrid លើកពាន Champions League នៅរដូវកាលនេះហើយជាការលើកពាន៣ឆ្នាំជាប់គ្នាមកហើយ។ សម្រាប់ Salah វិញ ជាអ្នករកគ្រាប់បាល់បានច្រើនជាងគេនៅអង់គ្លេស ហើយនាំ Liverpool ដល់វគ្កផ្ដាច់ព្រ័ត្រ Champions League ដែរ ប៉ុន្តែចាញ់ក្រុម Real Madrid ក្នុងលទ្ធផល ៣-១។
សូមបញ្ជាក់ថាពានរង្វាន់កិត្តិយសធំបំផុតនៅអឺរ៉ុបខាងលើនេះ កីឡាករជ្រើសចេញដោយគ្រូបង្វឹកចំនួន៨០នាក់នៅអឺរ៉ុប ដែលមានបទពិសោធច្រើនឆ្នាំ ហើយក៏មានការបោះឆ្នោតជ្រើសរើសពីសំណាក់អ្នកកាសែត៥០នាក់ផងដែរ។ ការប្រកាសអ្នកឈ្នះនឹងធ្វើឡើងនៅថ្ងៃទី៣០ខែសីហាឆ្នាំ២០១៨ខាងមុខនេះ ដែលជាថ្ងៃចាប់ឆ្នោតបែងចែកពូល Champions League រដូវកាលថ្មី៕ប្រភព៖ dailymail