Jae-yeong និង Da-Yeong ធ្លាប់​មាន​ប្រវត្តិ​លួច​លុយ​គេ ទើប​ក្លឹប​និង​ជម្រើស​ជាតិ​សម្រេច​ព្យួរ​ឈ្មោះ

កីឡាការនី​បាល់ទះ​កូរ៉េ​ខាង​ត្បូង ដែល​ជា​កូនភ្លោះ​មាន​ឈ្មោះ Lee Jae-yeong និង Lee Da-yeong ថ្មីៗ​នេះ​ត្រូវ​បាន​ក្លឹប​និង​ជម្រើស​ជាតិ​សម្រេច​ផ្អាក​ការងារ បន្ទាប់​ពី​រក​ឃើញ​ថា ធ្លាប់​មាន​រឿង​អាស្រូវ​រំលោភបំពាន​ធ្វើ​បាប​មិត្តភ័ក្ដិ​កាល​ពី​នៅ​ថ្នាក់​មធ្យម​សិក្សា​ជាង ១០ ឆ្នាំ​មុន។

បងប្អូន​ភ្លោះ​ពោរពេញ​ដោយ​ទេពកោសល្យ​ក្នុង​វិស័យ​កីឡា​បាល់ទះ និង​មាន​សម្រស់​ស្រស់​ស្អាត​មិន​ចាញ់​តារា​សម្ដែង​ ទាំង​ពីរ​រូប​ខាង​លើ ជា​កីឡាការនី​បាល់ទះ​ប្រកប​អាជីព​ឲ្យ​ក្លឹប Heungkuk Life Insurance Pink Spiders ​ដែល​ជា​ក្រុម​កំពុង​ឈរ​លេខ ១ នៅ​លីគ​កំពូល​របស់​កូរ៉េ​ខាង​ត្បូង។ រី​ឯ​នៅ​ជម្រើស​ជាតិ​តាមរយៈការប្រកួតវគ្គជម្រុះនៅតំបន់អាស៊ីកាលពីខែមករា​ ពួក​នាង​បាន​ជួយ​ឲ្យ​ក្រុម​មាន​កៅអី​ឡើង​ទៅ​ការ​ប្រកួត​នៅ​កីឡា​អូឡាំពិក​រដូវ​ក្តៅ​ក្នុង​ទីក្រុង​តូក្យូ។

បង្វែរ​មក​រឿង​ហេតុ​គឺ​កើត​ឡើង​ត្រង់​ថា មាន​អតីត​មិត្ត​រួម​ថ្នាក់​មធ្យម​សិក្សា​របស់​នាង​មួយ​រូប ​បាន​បង្ហោះ​សារ​ចោទ​ប្រកាន់​ទៅ​លើ​កីឡាការនី​វ័យ ២៤ ឆ្នាំ​ទាំង​ពីរ​រូប​ខាង​លើ ពាក់ព័ន្ធ​នឹង​អំពើ​រំលោភបំពាន​ដល់​ទៅ ២១ ករណី ដែល​រួម​មាន​ទាំង​ការ​ប្រើប្រាស់​អំពើ​ហិង្សា ការ​លួច​លុយ ​និង ការ​គំរាមកំហែង​ដោយ​ប្រើប្រាស់​កាំបិតជាដើម ហើយ​យ៉ាងហោចណាស់​មាន​ជន​រង​គ្រោះ ៤ រូប​ផ្សេង​ទៀត​ ដែល​ទទួល​រង​នូវ​ទង្វើ​ដ៏​អាក្រក់​ស្រដៀង​គ្នា​នេះ​ពី​អ្នក​ទាំង​ពីរ។

ក្រោយ​ផ្ទុះ​សារ​ចែកចាយ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​មួយ​នោះ​ហើយ ទាំង Jae-yeong និង Da-yeong ក៏​បាន​ប្រញាប់​សារភាព​ទោសកំហុស​ទាំង​អស់ ​ថា​ខ្លួន​បាន​ប្រព្រឹត្តិ​ពិត​មែន​ហើយ​ធ្វើ​ការ​អភ័យទោស​តាម​រយៈ​បណ្ដាញ​សង្គម Instagram។

ទោះ​ជា​យ៉ាង​ណា​ក្លឹប​អាណាព្យាបាល​របស់​ពួក​នាង​គឺ Pink Spiders ពុំ​បាន​ចាត់ទុក​ថា​ជា​ករណី​អាច​លើកលែង​អ្វី​នោះដែរ ហើយ​នៅ​ថ្ងៃ​ចន្ទ ទី ១៥ ​កុម្ភៈ​កន្លង​ទៅ​នេះ បាន​ប្រកាស​ជា​ផ្លូវការ​ជុំវិញ​ការ​ព្យួរ​ឈ្មោះ​កីឡាការនី​ទាំង​ពីរ​ដោយ​គ្មាន​ពេលវេលា​កំណត់​ច្បាស់លាស់។ សេចក្ដីថ្លែងការណ៍​របស់​ក្លឹប​បាន​បញ្ជាក់​ថា៖ “យើង​មាន​ការ​សោកស្តាយ​និង​សូម​ចូលរួម​ទទួល​ខុស​ត្រូវ លើ​រឿង​ខកចិត្ត​មួយ​នេះ​សម្រាប់​អ្នក​រាល់​គ្នា​ដែល​ស្រលាញ់​វិស័យ​កីឡា​បាល់ទះ រី​ឯ​ការ​ប្រើប្រាស់​អំពើ​ហិង្សា​នៅ​សាលា គឺ​ជា​ទង្វើ​ដែល​មិន​គួរ​កើត​ឡើង ហើយ​វា​មិន​អាច​អត់ឱន​បានដោយ​ហេតុផល​ណា​មួយ​​ឡើយ”។

លុះ​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​នៃ​ការ​ចេញ​សេចក្ដីថ្លែងការណ៍​ពី​ក្លឹប ក៏​ស្រាប់​តែ​ក្រុម​ជម្រើស​ជាតិ​កូរ៉េ​ខាង​ត្បូង​បាន​សម្រេច​ដក​ឈ្មោះ​របស់​អ្នក​ទាំង​ពីរ​ចេញ​ថែម​ទៀត ហើយ​ក៏​មិន​បញ្ជាក់​ពី​ពេលវេលា​នៃ​ការ​ព្យួរ​ឈ្មោះ​ច្បាស់លាស់​នោះ​ដែរ។ នេះ​បើតាម​សារព័ត៌មាន Yonhap បានចុះផ្សាយ។

បញ្ជាក់​ថា Jae-yeong ដែល​លេង​នៅ​តំណែង ស្មាត់​ក្រៅ​ប្រអប់ និង Da-yeong ជា អ្នក​លើក​បាល់ ធ្លាប់​ជា​សមាជិក​នៅ​ក្រុម​បាល់ទះ​ផ្នែក​នារី ដែល​ជួយ​ឲ្យ​កូរ៉េ​ខាង​ត្បូង​ឈ្នះ​មេដាយមាស​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​កាល​ពី​ឆ្នាំ ២០១៤។ ដោយឡែក​សម្រាប់​ពាក់​កណ្តាល​ឆ្នាំ​នេះ តាម​ថា​នាង​ក៏​ត្រូវ​មាន​ភារកិច្ច​ជួយ​ក្រុម​កូរ៉េ​ខាង​ត្បូង ដែល​ស្ថិត​ក្នុង​ពូល A នៅ​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក​ឆ្នាំ ២០២០ តែ​ចុងក្រោយ​បែរ​ជា​មក​ជួប​រឿង​បែប​នេះ ពោល​វា​ជា​ការ​ខកខាន​ឱកាស​ដ៏​គួរ​ឲ្យ​សោកស្តាយ​មួយ៕​

  • Jae-yeong និង Da-Yeong ធ្លាប់​មាន​ប្រវត្តិ​លួច​លុយ​គេ ទើប​ក្លឹប​និង​ជម្រើស​ជាតិ​សម្រេច​ព្យួរ​ឈ្មោះ