Man City នាំ​មុខ​ United ដាច់ ១០ ពិន្ទុ​ក្រោយ​បន្ត​យក​ឈ្នះ Everton កាល​ពី​យប់​មិញ

នៅ​ការ​ប្រកួត​ជុំ​ទី ២៤ កាល​ពី​យប់​មិញ​ក្នុង​ក្របខ័ណ្ឌ Premier League ក្រុម​មេឃ​ខៀវ Manchester City បាន​បន្ត​បង្ហាញ​ភាព​អស្ចារ្យ​របស់​ខ្លួន តាម​រយៈ​ជ័យជម្នះ​ទៅ​លើ Everton ៣-១។ ការ​យក​បាន ៣ ពិន្ទុ​នាំ​ឲ្យ​ក្រុម​ដឹកនាំ​ដោយ​លោក Pep Guardiola នាំ​មុខ​ដាច់​ដល់ ១០ ពិន្ទុ​ហើយ​ធៀប​នឹង​ក្រុម​ឈរ​លេខ ២ Man Utd។

នៅ​ការ​ប្រកួត​នោះ​យើង​ឃើញ​ថា Everton ធ្លាក់​ជើង​ខ្លាំង ដោយ City គ្រប​មួយ​ទំហឹង ជាមួយ​ការ​គ្រប់គ្រង​បាល់ ៧១ ភាគរយ អត្រា​ប៉ះ​បាល់​ជោគជ័យ ៩០ ភាគរយ​នៃ​ការ​បញ្ជូន​ចេញ ៧៥៥ លើក ហើយ​ស៊ុត ១៦ លើក ចំ​គោលដៅ ៧ លើក។ ធៀប​នឹង​ក្រុម​ម្ចាស់​ផ្ទះ​បាន​បាល់​លេង​តែ ២៩ ភាគរយ​គត់ និង​ស៊ុត​បាន ៣ លើក​សរុប។

គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​កីឡាករ Phil Foden នៅ​នាទី ៣២ មុន​ពេល Richarlison តាម​ស្មើ​នៅ ៥ នាទី​បន្ទាប់។ រហូត​ដល់​តង់​ទី​ពីរ​នា​នាទី ៦៣ ទើប Riyad Mahrez បន្ថែម​គ្រាប់​បាល់​នាំ​មុខ​ឲ្យ City ហើយ​ដល់​នាទី ៧៧ Bernardo Silva យក​បាន​មួយ​គ្រាប់​ទៀត​បញ្ចប់​ការ​ប្រកួត៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT