Haaland រក​បាន Hat-Trick (Assist+Goal) ជួយ​ Dortmund យក​ឈ្នះ Sevilla ក្នុង​ដី

នៅ​ឯ​កីឡដ្ឋាន​ក្នុង​ទឹកដី​របស់ Sevilla សម្រាប់​ការ​ប្រកួត​ជើង​ទី ១ វគ្គ ១៦ ក្រុម​ Champions League ពួក​គេ​មិន​អាច​យក​ឈ្នះ​ទៅ​លើ Dortmund បាន​នោះ​ទេ ហើយ​ចុង​ក្រោយ​បញ្ចប់​ដោយ​លទ្ធផល ២-៣។

ជា​ការ​ប្រកួត​ដ៏​ជក់ចិត្ត​មួយ​ព្រោះ​ក្រុម​ទាំង​ពីរ​បុក​ទៅ​មក​ប្រហែល​គ្នា ជា​ពិសេស​គឺ Sevilla ប៉ុន្តែ​ការ​បញ្ចប់​ទី​គឺ​នៅ​មាន​កម្រិត​បើ​ធៀប​នឹង Dortmund។ ក្រុម​ម្ចាស់ផ្ទះ​គ្រប់គ្រង​បាល់ ៦៦ ភាគរយ ស៊ុត ១២ លើក ចំ​គោលដៅ ៤ លើក ធៀប​នឹង​ក្រុម​ភ្ញៀវ​មាន ៣៤ ភាគរយ ស៊ុត ១០ លើក ចំ​គោលដៅ ៥ លើក។

គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ​កីឡាករ Suso នៅ​នាទី ៧ មុន​ពេល Mamoud Dahoud រក​បាន​នៅ​នាទី ១៩ ដែល​កាត់​បាល់​ចេញ​ពី​ជើង​របស់ Erling Haaland។ លុះ​ដល់​នាទី ២៧ និង ៤៣ Haaland រក​បាន​ពីរ​គ្រាប់​បន្ថែម​ឲ្យ​ក្រុម ហើយ​រក្សា​លទ្ធផល​ដល់​នាទី ៨៤ ទើប Luuk de Jong រក​បាន​មួយ​គ្រាប់​សង តែ​នៅ​មិន​អាច​ទទួល​បាន​ជ័យជម្នះ៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=NZ1TTCi0_D0

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT