កីឡដ្ឋាន​ខេត្ត​កំពង់ស្ពឺ​គ្រោងនឹង​បុក​គ្រឹះ​សាងសង់​ជាផ្លូវការ​ចុង​អាទិត្យ​នេះហើយ​

បាល់ទាត់៖ កីឡដ្ឋាន​ខេត្តកំពង់ស្ពឺដែលជា​គំនិត​ផ្ដួចផ្ដើម​របស់​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា និង​តំណាងរាស្ដ្រ​ប្រចាំ​មណ្ឌល​ខេត្តកំពង់ស្ពឺ នឹងធ្វើ​ការបុក​គ្រឹះ​សាងសង់​ជា​ផ្លូវការនា​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១ ចុង​សប្ដាហ៍​នេះ។ នេះ​បើតាម​ការបញ្ជា​ក់លើ​បណ្ដាញ​សង្គម​ផ្លូវការ​ របស់​កីឡដ្ឋានដែលមាន​មូលដ្ឋាន​នៅ​ក្រុង​ច្បារមន​នេះ។

កីឡដ្ឋាន​ស្ដង់ដារ​អន្ដរជាតិ​នេះ នឹង​សាងសង់​លើ​ផ្ទៃដី​ប្រមាណ​ជាង ៤​ហិតាស្ថិតនៅ​ភូមិ​តា​ម៉ុ​ល សង្កាត់​ច្បារមន ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ក្រោម​ការឧបត្ថម្ភ​រប​ស់​គម្រោង​ណាហ្គា​វើ​ល​ដ៏​បេះដូង​សប្បុរស ដែល​បាន​ឧបត្ថម្ភ​ថវិកា ២​លាន​ដុល្លារសម្រាប់​ចំណាយ​លើ​ការ​សាសង​សង់​ស្របតាម​ស្ដង់ដារ ទាំង​ទីលាន កន្លែង​អង្គុយ ភ្លើង​បំភ្លឺ​បម្រើ​ឲ្យ​ការប្រកួត​ពេលយប់ និង​ហេដ្ឋារចនាសម្ព័ន្ធ​មួយ​ចំនួនទៀត។​

គម្រោង​សាងសង់​កីឡដ្ឋាន​ដ៏​ធំ​នេះ នឹង​ក្លាយជា​ផ្នែក​មួយដើម្បី​រួមចំណែក​អភិវឌ្ឍ​ វិស័យ​កីឡាបាល់ទាត់​កម្ពុជា​ឲ្យ​រីកចម្រើន ក្នុងន័យ​ចូលរួម​ផែនការ​អភិវឌ្ឍ​ធនធានមនុស្ស ពិ​សេស​ធនធាន​កីឡាករដើម្បី​ត្រៀម​ឆ្ពោះទៅរក​ ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣២ នា​ឆ្នាំ​២០២៣។

ការ​សាង​សង់​នេះផ្ដើមចេញពី​ស្មារតី​រួមគ្នា ដោយមាន​ការគាំទ្រ​ពី​ដៃគូ​សហការ ដើម្បី​ជំរុញ​ការអភិវឌ្ឍ និង​លើកមុខ​មាត់​ខេត្តតាមរយៈ​វិស័យ​កីឡា ពិសេស​កីឡដ្ឋាន​នេះមិនមែនជា​របស់​បុគ្គ​លិ​ក ឬ​ក្រុមហ៊ុន​ណា​ឡើយគឺជា​របស់​ប្រជាពលរដ្ឋ​ខេត្តកំពង់ស្ពឺ​ង​ទាំងមូល។​ គួរ​បញ្ជាក់ថា មុន​ឈានដល់​ការរៀបចំ​ពិធី​បុកគ្រឹះ ​សាងសង់​ជា​ផ្លូវការកាលពី​ឆ្នាំ​២០២០ កន្លងទៅ ក្រុម​ការងារ​សាងសង់​កីឡដ្ឋាន​ខេត្តកំពង់ស្ពឺ ក៏បាន​បើក​ការដ្ឋាន​សាងសង់​ក្លោងទ្វា​ចូល​កីឡដ្ឋាន ដែល​មកទល់​បច្ចុប្បន្ន​សម្រេច​សមិទ្ធផល​បាន​ប្រមាណ ៥០ផងដែរ៕

 

ប្រភព៖BTV News

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT