Neymar ​ហៅ ​បាល់​ប៉េណាល់ទី​របស់ Barca ​ថា​ជា​រឿង​កំប្លែង​

​ខ្សែ​ប្រយុទ្ធ Neymar ​បាន​ហៅ​ការ​ផ្ដល់​បាល់​ប៉េណាល់ទី​ទៅ​ឱ្យ​ក្រុម FC Barcelona ​នៅ​យប់មិញ​នេះ ​ថា​ជា​រឿង​កំប្លែង​មួយ​ក្នុង​វិស័យ​បាល់ទាត់។

​ក្រុម Barcelona ​ទទួល​បាន​បាល់​ប៉េណាល់ទី​១​គ្រាប់ ​ក្រោយ​ពី​ខ្សែ​ការពារ​ Kuezawa ​ធ្វើ​ឱ្យ De Jong ​ដួល​ក្នុង​ប្រអប់​គ្រោះ​ថ្នាក់។ ​ខណៈ​ដែល​ការ​ផ្ដល់​បាល់​ប៉េណាល់ទី​នេះ​ដែរ ​ធ្វើ​ឱ្យ Neymar ​ខ្សែ​ប្រយុទ្ធ​ក្រុម PSG ​អស់​សំណើច​តែ​ម្ដង ព្រោះ​បាល់​នេះ​មិន​សម​នឹង​ទទួល​បាន​ការ​ពិន័យ​ឡើយ។ ​អតីត​កីឡាករ Barcelona ​រូប​នេះ ​បាន​បង្ហោះ​លើ​បណ្ដាញ​សង្គម​ថា ​វា​ជា​ការ​ផ្ដល់​ប៉េណាល់ទី​កំប្លែង​មួយ​ប៉ុណ្ណោះ។ ​

​យ៉ាងណាមិញ ​ចុង​បញ្ចប់​នៃ​ការប្រកួត​ក្រុម PSG ​នៅ​តែ​ស្វែង​រក​ជ័យជម្នះ​បាន​ដដែល ​ក្នុង​លទ្ធផល ​៤-១។ ​ដោយ​ក្រោយ​ពី Barcelona ​នាំ​មុខ​១​គ្រាប់​នោះ​ហើយ ​ស្រាប់​តែ Mbappe ​ដាក់​៣​គ្រាប់ ​និង Keane ​ដាក់​១​គ្រាប់​វិញ​ទៀត។ ​ចប់​ការ​ប្រកួត​ជើង​ទី​១​នេះ PSG ​ឈ្នះ ​៤-១ ​មាន​ប្រៀប​សម្រាប់​ជើង​ទី​២​ខាង​មុខ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT