ក្រុម PSG ពិតជាបង្ហាញទម្រង់លេងល្អមែនទែនសម្រាប់ការប្រកួតទល់ក្រុម FC Barcelona ដោយយកឈ្នះក្នុងលទ្ធផល ៤-១ សម្រាប់ជើងទី១ពាន UCL វគ្គ១៦ក្រុមចុងក្រោយ។
សម្រាប់ការប្រកួតនៅយប់មិញនេះ ក្រុម PSG ពិតជាមានទំនុកចិត្តមែនទែនក្នុងការប្រកួតនេះ។ បើទោះជា Barcelona នាំមុខមុន១គ្រាប់ទៅហើយក្ដី ប៉ុន្តែក្រុមរបស់លោក Pochettino នៅតែសម្រុករហូតមានគ្រាប់បាល់កើតឡើងវិញ១គ្រាប់ជា២គ្រាប់ រហូតដល់៤គ្រាប់។ ចប់ការប្រកួត PSG ក្រៅដីលេងឈ្នះក្រុម Barcelona ក្នុងលទ្ធផល ៤-១។
ក្រោយពីចប់ការប្រកួតលោក Pochettino បានអះអាងថាក្រុមរបស់លោកនឹងលេងកាន់តែល្អជាងនេះទៅទៀតសម្រាប់ការប្រកួតខាងមុខឬជើងទី២ក្នុងពានរង្វាន់ UEFA Champions League នេះ។ ពួកគេនឹងកាន់តែមានទំនុកចិត្ត ភាពជឿជាក់លើខ្លួនឯង ជាពិសេសកីឡាកររបួសក៏នឹងអាចចូលលេងវិញបានផងដែរ៕ប្រភព Dailymail