Koeman ​៖ Barcelona ​នៅ​ខ្វះខាត​ចំណុច​ច្រើន​ណាស់​ក្នុង​ការ​លេង​នៅ UCL ​

​ក្រុម​អ្នក​មាន​បុណ្យ Barcelona ​បាន​បរាជ័យ​ជើង​ទី​១​ក្នុង​លទ្ធផល ​៤-១ ​ក្រោម​ថ្វី​ជើង​របស់​ក្រុម PSG ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​វគ្គ​១៦​ក្រុម​ចុង​ក្រោយ។

​ត្បិត​តែ Barcelona ​​នាំ​មុខ​បាន​១​គ្រាប់​មុន​ដោយ​បាល់​ប៉េណាល់ទី​ហើយ​ក្ដី ប៉ុន្តែ​ក្រុម​ភ្ញៀវ PSG ​មិន​បាន​បោះ​បង់​ក្ដី​ស្រមៃ​ចោល​ទេ ពោល​គឺ​ព្យាយាម​វាយ​សម្រុក​វិញ​រហូត​រក​គ្រាប់​បាល់​តាម​ស្មើ ​និង​បន្ដ​ថែម​៣​គ្រាប់​ទៀត​យក​ឈ្នះ ៤-១​តែ​ម្ដង។ ​៤​គ្រាប់​របស់​ក្រុម PSG ​នេះ​ធ្វើ​បាន​ដោយ Mbappe ​៣​គ្រាប់​និង Keane ​១​គ្រាប់​ទៀត។

បរាជ័យ​ធ្ងន់​នៅ​ជើង​ទី​១​នេះ ​បាន​ធ្វើ​ឱ្យ​លោក Ronald Koeman ​និយាយ​ថា​៖ “ប្រកួត​នេះ​បាន​បង្ហាញ​ឱ្យ​យើង​ឃើញ​ថា​យើង​នៅ​ខ្វះ​រឿង​ជា​ច្រើន​ដើម្បី​ឱ្យ​ក្រុម​ក្លាយ​ជា​ក្រុម​ខ្លាំង​មួយ ​និង​ដល់​កម្រិត​លេង​នៅ Champions League ​។ គ្រាប់​បាល់​នេះ ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ពួកគេ​លេង​ល្អ​ជាង​យើង​ឆ្ងាយ​ណាស់។ ​តង់​ទី​១​យើង​លេង​បាន​ល្អ​គ្រាន់​បើ ប៉ុន្តែ​ឈាន​ដល់​តង់​ទី​២ ​យើង​មាន​បញ្ហា​តំបន់​ការពារ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT