វិភាគ​​តារា​គ្រោះ​កាច​នៅ​ក្នុងគុន​ចម្រុះ​​ទម្ងន់ Bantamweight

ប្រភេទ​ទម្ងន់​គុន​ចម្រុះ bantamweightនៅ ONE Championship មាន​ជើង​ខ្លាំង​គ្រប់​គ្រង​ខ្សែ​ក្រវាត់​ពិភព​លោក​ដ៏​រឹង​មាំ​យូរ​មក​ហើយ ប៉ុន្តែ​ថ្មី​ៗ​នេះ​លេច​មុខ​ជើង​ខ្លាំង​ថ្មី​ៗ​ដែល​​បាន​ក្លាយ​ជា​តារា​គ្រោះ​ចូល​គំរាម​ក្នុង​ទម្ងន់​នេះ។

រាប់​ចាប់​ពី​ជើង​ខ្លាំង​ចាស់​វស្សា​រហូត​ដល់​តារា​ថ្មី​កំពុង​រះ ជើង​ខ្លាំង​មួយ​ចំនួន​ពោរពេញ​ដោយ​សមត្ថភាព​ និង​ជំនាញ​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​ប្រជែង​អធិរាជ​សង្វៀន។

តោះ​តាម​ដាន​លំអិត អំពី​​​កីឡាករ​​ថ្មី និង​ចាស់​ដែល​នឹង​ធ្វើ​ឲ្យ​តារាង​ចំណាត់​ថ្នាក់​ និង​អធិរាជ​សង្វៀន ក្នុង​ទម្ងន bantamweight ដែល​ពោរពេញ​ដោយ​ជើង​ខ្លាំង​ដែល​អ្នក​គាំទ្រ​ចង់​ឃើញ​ពួក​គេ​បង្ក​ព្យុះ​ភ្លៀង​ក្នុង​ឆ្នាំ​២០២១​នេះ។

អធិរាជ​សង្វៀន​គ្រប់​គ្រង​ដោយ​កីឡាករ​រហស្សនាម​‘The Flash’

កីឡាករ Bibiano “The Flash” Fernandes បាន​ចូល​សង្វៀន ONE កាល​ពី​ខែ​សីហា ឆ្នាំ​២០១២។ នៅ​ខែ​តុលា ឆ្នាំ​២០១៣ គាត់​បាន​ក្លាយ​ជា​​កីឡាករ​ម្នាក់​ដែល​ខ្លាំង​នៅ​ទម្ងន់​នេះ។

ត្រឹម​តែ​រយៈ​ពេល​១៤​ខែ  Fernandes ប្រកួត​បាន​៣​ដង គឺ​ឈ្នះ​ទាំង​អស់ និង​បាន​ឈ្នះ​ខ្សែ​ក្រវាត់​ពិភព​លោក​បណ្តោះ​អាសន្ន​ ONE Interim Bantamweight World Title បន្ទាប់​ពី​ឈ្នះ​ Koetsu Okazaki ហើយ​បន្ទាប់​មកទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ Soo Chul Kim នៅ ONE: TOTAL DOMINATIONដើម្បីបញ្ជាក់​ពី​ជើង​ឯក​ពិភព​លោក​ពិត​ប្រាកដ។

ចាប់​តាំង​ពី​ពេល​នោះ​ កីឡាករ​ប្រេស៊ីល​នេះ​បាន​ឡើង​ការ​ពារ​ខ្សែ​ក្រវាត់​របស់​ខ្លួន​៨​លើក​ដែល​ច្រើន​ជាង​កីឡាករ​ណាៗ​ទាំង​អស់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ការពារខ្សែក្រវាត់​​​​នៅ​​ ONE និង​មាន​តែ​ម្តងគត់​ដែល​គាត់​បាន​ចេញ​កីឡាករ Kevin “The Silencer” Belingon ដោយពិន្ទុមិនឯកច្ឆន្ទកាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០១៨។

ក្រោយ​ពេល​បរាជ័យ​លើក​ដំបូង​នោះ​មល Fernandes បានឈ្នះ​ខ្សែក្រវាត់​ពិភព​លោក​ នៅខែ​មីនា ឆ្នាំ​២០១៩ ហើយ​បន្ទាប់​មក​នៅ​តែរក្សាអធិរាជ​សង្វៀន​​ដដែល​តាម​រយៈ​ជ័យជម្នះ​លើ​ Belingonដោយដៃគូចុះចាញ់នៅ​ខែ​តុលា។

ជ័យជម្នះ​១១​ដង​ក្នុង​ការ​ប្រកួត​ជើង​ឯក​ពិភព​លោក​​ក្នុង​ចំណោម​១២​ប្រកួត និង​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​ល្បី​ៗ​ជា​ច្រើន​ដូច​ជា Martin NguyenReece McLaren, និង​ Dae Hwan Kim ខណៈ​អ្នក​ផ្សេង​ជា​ច្រើន​នឹង​ក្លាយ​ជា​ដៃ​គូតឹង​តែង​ខ្លាំង។

ជើង​ខ្លាំង​លេខ​១​កណ្តាប់​ដៃ​មហាទម្ងន់

ជើង​ខ្លាំង​កំពុង​ឈរ​ចំណាត់​ថ្នាក់លេខ​១​ក្នុង​ទម្ងន់ bantamweight  ត្រូវ​ការ​ណែនាំ​តិច​តួច​ប៉ុណ្ណោះ។  John “Hands Of Stone” Lineker ទទួល​បាន​រហ្សនាម​លើក​ដំបូង​នៅ​ប្រទេសកំណើត​​ប្រេស៊ីល និង​បន្ទាប់​មក​គាត់​បាន​បង្ហាញ​សមត្ថភាព​នៅ​អាមេរិក​ខាង​ជើង​ដែលល្បី​ខាង​កណ្តាប់​ដៃ​មហា​ទម្ងន់។​

ជា​រួម Lineker បាន​ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​ចំនួន​១៥​ដង​ក្នុង​ចំណោម​ជ័យជម្នះ​ទាំង​៣៣​ដង និង​​ប្រកួត​ពីរ​ដង​នៅ ONE កាល​ពី​ឆ្នាំ​២០១៩​ទទួល​បាន​ជ័យជម្នះ​ទាំង​ពីរ​លើក។

ការ​ប្រកួត​នៅ ONE លើក​ទី​១ គាត់​​ទទួល​បាន​ជ័យជម្នះ​លើ​កីឡាករ Muin “Tajik” Gafurov ដោយពិន្ទុជាឯកច្ឆន្ទនិង​បន្ទាប់​មកគាត់​បាន​បញ្ឈប់​កីឡាករ Belingon ឲ្យ​សន្លប់កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ​២០២០​ដែល​នោះ​ជា​ការ​ចាញ់​សន្លប់​តែ​ម្តង​គត់​ក្នុង​អាជីព​របស់​កីឡាករ​ហ្វីលីពីន។

លទ្ធផល​ទាំង​នោះ​ហើយ​ដែល Lineker បាន​ក្លាយ​ជា​តារា​ប្រដាល់​ដែល​មាន​អាវុធ​ដ៏​គ្រោះ​ថ្នាក់​ និង​ប្រសិទ្ធភាព​ដែល​ស័ក្តិសម​នឹង​ប្រជែង​ជា​មួយ​ជំនាញ​ជឺជីតស៊ូ​កម្រិត​ពិភព​លោក​របស់​កីឡាករ​ប្រេស៊ីល Fernandes ខណៈ​អ្នក​ទាំង​ពីរ​ពិតជា​មាន​សមត្ថភាព​ប្រកួត​ជា​មួយ​នរណាទាំង​អស់​នៅ​ក្នុង​លោក​នេះ។

នៅ​ពេលមិន​ទាន់​គូ​ប្រកួត​ណា​ម្នាក់​ត្រូវ​បាន​ប្រកាស​ជា​ផ្លូវ​ការ​សម្រាប់​ “The Flash” ដូច្នេះ Lineker ពិត​ជា​ស័ក្តិសម​​ជា​ដៃ​គូ​របស់​គាត់​បន្ទាប់​ដើម្បី​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក។

កំពូល​អ្នក​លេង​ក្បាច់​ក្រោម

Fernandes ជា​ជើង​ខ្លាំង​ដែល​បរាជ័យ​តែ​ម្តង់​គត់​នៅ​សង្វៀន​អន្តរជាតិ។ ស្ទើរ​តែ​គ្មាន​នរណា​ផ្សេង​ដែល​មាន​ជំនាញ​ក្រោម​ដូច​គាត់​ដែល​​ជា​ជើង​ឯក​ជឺជីតស៊ូ​ពិភព​លោក ប៉ុន្តែ​មាន​ជើង​ខ្លាំង​ពីរ​នាក់​ដែល​មាន​ជំនាញ​ឃ្លេ​កម្រិត​ខ្ពស់​ស័ក្តិសម​នឹង​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពី​ម្ចាស់​ជើង​ឯក។

ម្នាក់​ក្នុង​ចំណោម​នោះ​គឺ​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​៤ Yusup “Maestro” Saadulaev ដែល​មាន​បច្ចេកទេស​​លាយ​បញ្ចូល​គ្នា​រវាង​ជំនាញចំបាប់​ និងង​ជឺជីតស៊ូ​ដែល​គាត់​មាន​ខ្សែ​ក្រវាត់​ខ្មៅ ហើយ​បាន​ធ្វើ​ឲ្យ​គាត់​មាន​ជំនាញ​ក្រោម​កាន់​តែ​កម្រិត​ខ្ពស់។ គាត់​ប្រកួត​ក្នុង​ទម្ងន់ bantamweight ចាប់​តាំង​ពី​ឆ្នាំ​២០១៤​មក ហើយគាត់​បាន​ប្រកួត​ឈ្នះ​៨​លើក​ជាប់​គ្នា​គួរឲ្យ​កត់​សំគាល់។

ទន្ទឹម​ជា​មួយ​គ្នា​ កីឡាករ Shuya “Stealth” Kamikubo ដែលបច្ចុប្បន្ន​មាន​ចំណាត់​ថ្នាក់​លេខ​៥ជាកីឡាករ​ចំបាប់​ជប៉ុន​ដ៏​ឆ្នើម​ម្នាក់​ដែល​ឈ្នះ​ការ​ប្រកួត​៤​លើក​ជាប់​គ្នា​នៅ ONE។ គាត់​បាន​បាត់​បង់ឱកាសនៃ​ការប្រកួត​ប្រជែង​ទាំង​នោះ​ដោយ​សារ​តែស្ទីល​សម្ពាធ​ខ្ពស់​របស់​គាត់​​ដែល​មាន​បន្ទុក​ច្រើនទាំង​ជំនាញ​​លើ​ និង​ជំនាញ​ក្រោម។

វា​នឹង​អាច​​ក្លាយ​ជា​ការ​ប្រកួត​យ៉ាង​ពិសេស​ដើម្បី​បញ្ឈប់រជ្ជកាល​របស់“The Flash” ប៉ុន្តែ​ដើម្បី​យក​ឈ្នះ​ Fernandes ដែល​ពូកែ​ជំនាញ​ក្រោម​នោះ​ពិត​ជា​រឿង​ដ៏​លំបាក​បំផុត។

ជើង​ខ្លាំងវ័យ​ក្មេង​​ក្រៅ​ចំណាត់​ថ្នាក់​ដែល​មិន​អាច​រំលង​បាន

Fabricio “Wonder Boy” Andrade បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​កាល​ពី​ឆ្នាំ​២០២០ និង​​បាន​ក្លាយ​ជា​កីឡាករ​ដ៏​ល្អ​ម្នាក់​ក្នុង​ការ​បង្ក​គ្រោះ​កាច​នៅ​ក្នុង​ទម្ងន់​នេះ។

តារា​វ័យ​ក្មេង​មួយ​ថៃ​មក​ពី​ប្រេស៊ីលបានបញ្ឈប់ Mark “Tyson” Abelardo ក្នុង​ការ​បង្ហាញ​ខ្លួន​ប្រកួត​លើក​ដំបូង និង​ស​ន្សំ​ក្រេតឌិត​ឡើង​ទៅមួយ​កម្រិត​ទៀត។ បន្ទាប់​មក​ជួប​ជើង​ខ្លាំង​ចំណាត់​ថ្នាក់​លេខ​២ Shoko Sato នៅ​ ONE: UNBREAKABLE III នា​ដើម​ខែ​កុម្ភៈ​នេះ អ្នក​ជំនាញ​ជា​ច្រើន​គិត​ថា កីឡាករ​ជប៉ុន​ល្អ​ជាង​ និងមាន​បទ​ពិសោធ​ច្រើន។

ផ្ទុយ​ទៅ​វិញ “Wonder Boy”ធ្វើ​បាន​យ៉ាង​ល្អ​ដោយ​ជំនាញ​វ៉ៃ​ឈរ​ និង​ស្នៀត​ការពារ​ជំនាញ​ក្រោម​ដ៏​រឹង​មាំ​នាំ​ឲ្យ​គាត់​ទទួល​បាន​ជ័យជម្នះ​លើ​ Sato

ប្រសិន​បើ​គាត់​អាច​បន្ត​យក​ឈ្នះ​អ្នក​ដែល​ល្អ​ជាង Sato នោះ ប្រាកដ​ជា​កីឡាករ​អាយុ​២៣​ឆ្នាំ​នេះ​​ដែល​មាន​ជំនាញ​គុន​ចម្រុះ​លាយ​បញ្ចូល​មួយ​​ថៃ​នឹង​ក្លាយ​ជា​កីឡាករ​គ្រោះ​ថ្នាក់​ម្នាក់​​ដល់​ម្ចាស់​ជើង​ឯកក្នុង​ទម្ងន់។

តារា​ឆ្នើម​ផ្សេង​ទៀត

ពោរពេញ​ដោយ​ជើង​ខ្លាំង​នៅ​ក្នុង​ប្រភេទ​ទម្ងន់​​នេះ​ដែល​​អាច​ប្រជែង​ខ្សែ​ក្រវាត់​ពិភព​លោក​ នៅ​ពេល​ពួក​គេ​ស្វែង​រក​ជ័យជម្នះ​បាន​តែ​ពីរ​ឬ​បី​ដង​ទៀត។

អ្នក​លេង​គុន​ចម្រុះ​កំពុង​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​៣ Belingon ជា​បុរស​ម្នាក់​គត់​ដែល​ផ្តល់​បរាជ័យ​លើក​ដំបូង​ដល់ Fernandes នៅ​សង្វៀន ONE ប៉ុន្តែ​​បរាជ័យ​ប៉ុន្មាន​លើក​ចុង​ក្រោយ​បាន​ធ្វើ​ឲ្យ​គាត់​ធ្លាក់​មក​ចំណាត់​ថ្នាក់​លេខ​៣។ ទោះ​ជា​យ៉ាង​ណា សមាជិក​ក្លឹប Team Lakay នៅ​តែ​ជា​ផ្ទាំង​ថ្ម​ដ៏​រឹង​មាំ​ម្នាក់​នៅ​ក្នុង​ទម្ងន់​នេះ។

នៅ​ផ្នែក​ជា​មួយ​គាត់  Sato បាន​ស្វែង​រក​ឱកាស​ទៅ​ប្រកួត​ដណ្តើម​ខ្សែ​ក្រវាត់​ពិភព​លោក ប៉ុន្តែ​ត្រូវ​បាន​ Andrade បន្ទុច​បង្អាក់។ យ៉ាង​ណា កីឡាករ​ជប៉ុន​នេះបាន​សាង​ជ័យជម្នះ​៦​លើក​ជាប់​គ្នា​ មុន​ពេល​បរាជ័យ​ដោយ​សារ Andrade។ ប្រសិន​បើ​គាត់​វិល​ត្រឡប់​មក​វិញ​អាច​នឹង​ជួ​ប Belingon ក៏​ថា​បាន៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT