Man Utd ​គាំទ្រ Jose ​និង​ច្រាន​ចោល​រឿង​ចង់​បាន Zidane ​មក​ដឹក​នាំ

ក្លឹប Manchester United ​បាន​ប្រកាស​ថា​នឹង​បន្ដ​គាំទ្រ​លោក Jose Mourinho ​ជា​អ្នក​ចាត់ការ​ទៀត ​ហើយ​ក៏​មិន​បាន​ទៅ​ទាក់ទង​ទៅ​លោក Zidane ​ដើម្បី​មក​ជំនួស​តំណែង​ដែរ។

ចាប់​តាំង​ពី​លេង​មិត្តភាព​បើក​រដូវ​កាល​មិន​បាន​ល្អ ​និង​ប្រកួត​ចាញ់​ក្រុម​ Brighton ៣-២ ​ក្នុ​ង​សប្ដាហ៍​ទី​២​នៃ​លីគ​កំពូល​អង់គ្លេស​ផង​នោះ ​អ្នក​ចាត់ការ Jose Mourinho ​ត្រូវ​បាន​អ្នក​គាំទ្រ ​និង​មតិ​មួយ​ចំនួន​រិះគន់​យ៉ាង​ខ្លាំង។ ទន្ទឹម​នឹង​ការ​រិះគន់​នេះ ​ស្រាប់​តែ​មាន​ដំណឹង​មួយ​បាន​បង្ហើប​ថា Zidane ​ចាប់​អារម្មណ៍​ចំពោះ​ការ​មក​ដឹក​នាំ Man Utd ​នេះ ​ប្រសិន​បើ​ក្លឹប​សម្រេច​ចែក​ផ្លូវ​ជាមួយ Jose ។

ដើម្បី​បញ្ជាក់​ឱ្យ​បាត់​សង្ស័យ ​ក្លឹប Man Utd ​ផ្ទាល់​បាន​ប្រកាស​ជា​សាធារណៈ​ថា​ពួកគេ​នៅ​តែ​គាំទ្រ​ចំពោះ​ការ​ដឹក​នាំ​របស់​លោក Jose Mourinho ​បន្ដ​ទៀត។ ខណៈ​ដែល​រឿង​ចង់​បាន Zidane ​មក​នោះ ​ក៏​ក្លឹប​មិន​បាន​ទាក់ទង​អ្វី​ដែរ ព្រោះ​ថា​បច្ចុប្បន្ន​នេះ ​ក្រុម​ទាំង​មូល​សប្បាយ​ចិត្ត​ចំពោះ​ការ​ធ្វើ​ការ​ជាមួយ Jose  ​នៅ​ឡើយ៕ប្រភព៖ dailymail

 

 

 

 

 

 

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT