Mbappe និយាយ​អ្វី​ខ្លះ​ក្រោយ​ចប់​ការ​ប្រកួត រក​បាន Hat-Trick នៅ Camp Nou យប់មិញ?

Kylian Mbappe រក​បាន​គ្រាប់​បាល់ Hat-Trick ជា​លើក​ដំបូង​នៅ​ឯ​ទីលាន​មរណៈ Camp Nou របស់ Barcelona កាល​ពី​យប់​មិញ ដែល​នាំ​ឲ្យ​ក្រុម PSG សង្ឃឹម​ខ្ពស់​ក្នុង​ការ​ឆ្ពោះ​ទៅ​កាន់​វគ្គ ៨ ក្រុម​បន្ទាប់។

ក្រោយ​ចប់​ការ​ប្រកួត​យុវជន​ស្នូល​របស់​ក្លឹប​បារាំង បាន​និយាយ​ពាក់ព័ន្ធ​នឹង​អនាគត​ក៏​ដូច​ភាព​សប្បាយ​រីករាយ​បែប​នេះ​ថា៖ “អាវ​ PSG ជា​អាវ​ដែល​ខ្ញុំ​រីករាយ​នឹង​ពាក់​បំផុត ហើយ​វា​ស្ថិត​ក្នុង​បេះដូង​របស់​ខ្ញុំ ប៉ុន្តែ​វា​គឺ​ជា​រឿង​ល្ងង់​ក្នុង​ការ​សម្រេច​ចិត្ត​ពី​អនាគត​ខ្ញុំ​ក្រោយ​មួយ​ប្រកួត​នេះ ព្រោះ​វា​ពាក់ព័ន្ធ​នឹង​ការ​សម្រេច​ចិត្ត​រយៈ​ពេល​យូរ”។

គេ​បន្ត​ថា៖ “ខ្ញុំ​តែងតែ​និយាយ​​ថា​ខ្ញុំ​រីករាយ​ក្នុង​ទីក្រុង​ប៉ារីស ហើយ​ប្រកួត​បែប​នេះ​គឺ​រមែង​ធ្វើ​ឲ្យ​ខ្ញុំ​សប្បាយ​រីករាយ ដោយ​យើង​ចង់​មក​ទី​នេះ​គឺ​ដើម្បី​ទទួល​បាន​ជ័យជម្នះ”។

គួរ​បញ្ជាក់​ថា​ការ​ប្រកួត​ជើង​ទី ២ ដែល​នឹង​ធ្វើ​ឡើង​ក្នុង​ទឹកដី​ប្រទេស​បារាំង​វិញ​នោះ នឹង​ប្រព្រឹត្តិ​ទៅ​នា​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ថ្ងៃ​ទី ១១ មិនា ឆ្នាំ ២០២១៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT