ក្នុង​លីគថា​ធ្លាក់ជើងហើយ មកដល់ UCL ហង្ស​បែរ​ជា​អាច​យក​ឈ្នះ​ក្រុម​ខ្លាំង​អាល្លឺម៉ង់ ២-០

ការ​ប្រកួត​នៅ Champions League កាល​ពី​យប់​មិញ បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ Liverpool មាន​ក្តី​សង្ឃឹម​បន្ត​ដំណើរ​ទៅ​មុខ​ទៀត​ហើយ ក្រោយ​ពី​បាន​យក​ឈ្នះ ២-០ ទៅ​លើ​ក្រុម​ខ្លាំង​របស់​អាល្លឺម៉ង់ RB Leipzig។

វា​ជា​លទ្ធផល​ដែល​មិន​រំពឹង​ខ្ពស់​ដល់​ម្លឹង​ទេ ព្រោះ​ប៉ុន្មាន​ប្រកួត​ចុង​ក្រោយ​នៅ​ក្នុង​លីគ PL ក្រុម​ដឹកនាំ​ដោយ​លោក Jurgen Klopp ធ្វើ​មិន​បាន​ល្អ និង​ធ្លាក់​ចេញ​ពី​តារាង Top 5 ទៅ​ហើយ។

ទៅ​មើល​ស្ថិតិ​នៃ​ការ​ប្រកួត ក្រុម​ម្ចាស់​ផ្ទះ Leipzig គ្រប់គ្រង​បាល់ ៤៧ ភាគរយ ស៊ុត ១២ លើក ចំ​គោលដៅ ២ លើក ធៀប​នឹង​ក្រុម​ភ្ញៀវ Liverpool ស៊ុត ១០ លើក ចំ​គោលដៅ ៣ លើក។ គ្រាប់​បាល់​ដំបូង​រង់ចាំ​ដល់​តង់​ទី​ពីរ​នាទី ៥៣ ទើប​កើត​មាន​ដោយ​ការ​ស៊ុត​របស់ Mohamed Salah មុន​រំលង​ប្រាំ​នាទី Sadio Mane បន្ថែម​មួយ​គ្រាប់​ទៀត ហើយ​រក្សា​លទ្ធផល​ដល់​ចប់​ការ​ប្រកួត។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://youtu.be/m3e80HUlSHo

បញ្ជាក់​ថា​ការ​ប្រកួត​ជើង​ទី ២ នឹង​ធ្វើ​ឡើង​នៅ​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក ថ្ងៃ​ទី ១១ ​មិនា ឆ្នាំ ២០២១ ដែល​សារ​នេះ​លេង​នៅ​ឯ​ទឹកដី Anfield វិញ​ម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT