ឲ្យ​ជ្រើសរើស​រវាង​ Ronaldo ឬ Messi ដឹង​កំពូល​អ្នកចាំទី Manuel Neuer ជ្រើស​យក​នរណា​អត់?

នៅ​កម្មវិធី YouHaveToAnser របស់​ប៉ុស្តិ៍ ESPN កីឡាករ Andy Robertson, Jesse Lingard និង Manuel Neuer ត្រូវ​បាន​គេ​ជ្រើសរើស​ឲ្យ​មក​ឆ្លើយ​នូវ​សំណួរ​ជា​ច្រើន ដោយ​ធ្វើ​ការ​សម្រេច​យក​មួយ​នៅ​ចម្លើយ​ទាំង​ពីរ​ដែល​គេ​ផ្តល់​ឲ្យ។

ក្រឡេក​ទៅ Neuer ដែល​ជា​ប្រធានបទ​គួរ​ឲ្យ​ចាប់​អារម្មណ៍​នៅ​កម្មវិធី​នោះ ក៏​មាន​ការ​សួរនាំ​ពាក់ព័ន្ធ​នឹង​រឿង​រសើប​ខ្លះ​ក្នុង​វិស័យ​បាល់ទាត់ ហើយ​យើង​សូម​បង្ហាញ​ដូច​ខាង​ក្រោម៖

រវាង Ronaldo និង Messi? => Messi

រវាង​ពាន World Cup និង Champions League? => Champions League

ការ​សង្រ្គោះ​បាល់​ប៉េណាល់ទី ឬ ១ ទល់ ១? => យក​ទាំង​ពីរ

Gerd Muller និង Franz Beckenbauer? => Franz Beckenbauer

បញ្ជាក់​ថា អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់​គេ​បាន​ក្លាយ​ជា​ចំណែក​ដ៏​សំខាន់​របស់ Bayern Munich ក្នុង​ការ​ជោគជ័យ​នៅ​ពាន​រង្វាន់ Champions League រដូវ​កាល​មុន ហើយ​នៅ​លីគ Bundesliga ឯ​ណេះ​វិញ​កំពុង​ឈរ​លេខ ១ ផង​ដែរ៕

ប្រភព៖ Sportskeeda

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT