គ្រាន់​តែ​មេ​ធំ PSG មក​ដល់​កាតាឡាន់​ភ្លាម អ្នក​គាំទ្រ Barcelona ​ស្រែក​ពាក្យ​នេះ​ប្រមាថ​ភ្លែត

កំឡុង​ការ​មក​ដល់​របស់​ប្រធាន​ក្លឹប PSG លោក Nasser Al-Khelaifi ដែល​មក​ចូលរួម​នៅ​ការ​ប្រកួត​សំខាន់​រវាង​ក្លឹប Barcelona និង PSG នៅ​ឯ​កីឡដ្ឋាន Camp Nou លោក​ក៏​ទទួល​បាន​ពាក្យ​ស្វាគមន៍​ដ៏​អាក្រក់​ជា​ច្រើន​ពី​សំណាក់​អ្នក​គាំទ្រ​ដែល​ឈរ​នៅ​ទីក្រុង​កាតាឡាន់។

ប្រធាន​ក្លឹប​សេដ្ឋី​បារាំង​ និង​បណ្តា​បុគ្គល កីឡាករ​របស់​ក្លឹប​ PSG បាន​និយាយ​ជា​រឿយៗ​ជុំវិញ​ការ​ចង់​បាន Messi ខណៈ​ដែល​កុងត្រា​របស់​កីឡាករ​អាហ្សង់ទីន​ត្រូវ​ផុត​នៅ​ខែ​មិថុនា ឆ្នាំ ២០២១ ខាង​មុខ។

ទន្ទឹម​នោះ​មាន​អ្នក​គាំទ្រ​មួយ​បាន​ស្រែក​ដាក់​លោក Al Khelaifi ដែល​គេ​ប្រទះ​ឃើញ​ដោយ​ការ​ចាប់​បាន​របស់​កាមេរ៉ា Gol TV ដូច្នោះ​ថា៖ “ទុក​ឲ្យ Messi គេ​នៅ​តែ​គេ​ទៅ ពួក​ក្រុម​ចោរ” រី​ឯ​អ្នក​ខ្លះ​ទៀត​បាន​ប្រើ​ពាក្យ​មិន​សមរម្យ​ស្រែក​ប្រមាថ​ថា៖ “Son of a b**ch!” ជា​ដើម។

បញ្ជាក់​ថា ការ​ប្រកួត​យប់​នេះ​នឹង​ជា​ជំនួប​ដ៏​ក្តៅ​គគុក ដែល​មាន​ផ្សាយ​ផ្ទាល់​លើ​ទំព័រ CTS Sports នា​វេលា​ម៉ោង ០៣:០០ នាទី​ព្រឹក៕ ប្រភព៖ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT