Chelsea ជា​ក្លឹប​តែ​មួយ​គត់​នៅ​អង់គ្លេស​ដែល​ហ៊ាន​ប្រជែង R.Madrid លើ​ការ​ចង់​បាន David Alaba

ត្បិត​បើ​កន្លង​មក​ធ្លាប់​លេចលឺ​ដំណឹង​ថា​ទាំង Man City, Liverpool និង Chelsea ជា​ក្លឹប​ចាប់​អារម្មណ៍​លើ David Alaba ប៉ុន្តែ​តាម​ការ​បញ្ជាក់​ចុងក្រោយ​គឺ​មាន​តែ​តោ​ខៀវ Chelsea មួយ​ប៉ុណ្ណោះ ដែល​នៅ​បន្ត​ចរចា​និង​ហ៊ាន​ប្រជែង​ជាមួយ​ក្លឹប Real Madrid។

Alaba គេ​នឹង​ផុត​កុងត្រា​ជាមួយ Bayern នៅ​ចុង​រដូវ​កាល​នេះ ហើយ​ក្លឹប​អាល្លឺម៉ង់​ក៏​យក​អ្នក​ថ្មី​មក​ជំនួស​ហើយ​ដែរ ដោយ​ទើប​ប្រកាស​កិច្ច​ព្រមព្រៀង​រវាង RB Leipzig លើ​ការ​ទិញ​យក Dayot Upamecano កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន។

តាម​របាយការណ៍​ពី 90min ចុះ​ផ្សាយ​ថា Real Madrid នឹង​ប្រជែង​ជាមួយ Chelsea ​ជុំវិញ​ការ​នាំ​យក​កីឡាករ​វ័យ ២៨ ឆ្នាំ​ហើយ​ក្លឹប​ផ្សេង​ទៀត​ដោយសារ​គិត​ថា​មិន​អាច​ផ្គត់ផ្គង់​ថ្លៃ​ពលកម្ម​កីឡាករ​អូទ្រីស​គ្រប់គ្រាន់​ទើប​សម្រេច​ចិត្ត​ដក​ខ្លួន​ចេញ។

គួរ​រំឭក​ថា Alaba គេ​បាន​បង្ហាញ​ខ្លួន​ច្រើន​ជាង ៤០០ ប្រកួត​ឲ្យ​ក្លឹប​អាល្លឺម៉ង់ ដោយ​រាប់​ចាប់​តាំង​ពី​ការ​ផ្ទេរ​នៅ​ឆ្នាំ ២០០៩ ហើយ​ឆ្លង​កាត់​ច្រើន​ឆ្នាំ​មក​នេះ​គេ​ឈ្នះ​ពាន​ Bundesliga ៩ លើក​និង Champions League ២ លើក​នៅ​ទី​នោះ៕

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT