ក្នុងការប្រកួតយប់មិញនេះ ក្រុម Liverpool យកឈ្នះលើក្រុម Crystal Palace ក្នុងលទ្ធផល ២-០ មែន ប៉ុន្តែវាពិតជាស្វិតស្វាញណាស់សម្រាប់លោក Jurgen Klopp ។
Liverpool នៅជិតចង់តង់ទី១ បានរក១គ្រាប់ដោយការទាត់បាល់ប៉េណាល់ទីរបស់ James Milner។ ឈានចូលតង់២ ម្ចាស់ផ្ទះ Crystal ពិតជាព្យាយាមវាយសម្រុកខ្លាំងមែនទែន ប៉ុន្តែមិនអាចមានឱកាសរកគ្រាប់បាល់ឡើយ ហើយថែមទាំងត្រូវកីឡាករម្នាក់បានកាតក្រហមថែមទៀតត្រឹមនាទី៧៥។ ក្រោយពីបានកាតក្រហមនេះហើយ Liverpool បន្ថែមការសម្រុកមិនឈប់នោះទេ រហូតថែមបាន១គ្រាប់ទៀតនៅនាទី៩០+ នាំឱ្យហង្សក្រហមឈ្នះក្នុងលទ្ធផល ២ -០។
ចំពោះជ័យជម្នះនេះដែរ លោក Klopp បាននិយាយថា៖ “នៅចុងម៉ោង កីឡាករទាំងអស់ពិតជាខ្សោយកម្លាំង ហើយប្រហែលជាពួកគេត្រូវការកម្លាំងចិត្តពីអ្នកចាត់ការខ្លាំងណាស់។ ដើម្បីជួយពួកគេ ខ្ញុំបានបញ្ជាឱ្យពួកគេរត់បន្ថែមទៀត ឬខ្ញុំនឹងសម្លាប់គេចោល បើមិនរត់។ ចុងក្រោយពួកគេពិតជាធ្វើបាន និងរកគ្រាប់បាល់បាន១គ្រាប់ទៀតនៅចុងម៉ោង”៕ប្រភព៖ DailyMail