ផ្លូវការ ​គ្រូ​ Monchengladbach ​នឹង​ទៅ​ដឹក​នាំ​ក្រុម Dortmund ​រដូវ​កាល​ក្រោយ

​ក្លឹប​ Borussia Monchengladbach ​បាន​ចេញ​លិខិត​ផ្លូវការ​មួយ ​បញ្ជាក់​ថា​លោក ​Marco Rose ​អ្នក​ចាត់ការ​របស់​ខ្លួន ​នឹង​ផ្លាស់​ទៅ​ដឹក​នាំ​ក្រុម Dortmund ​ហើយ​នៅ​រដូវ​កាល​ថ្មី​ខាង​មុខ​នេះ​។

​ក្លឹប Dortmund ​នៅ​មិន​ទាន់​មាន​អ្នក​ចាត់ការ​ថ្មី​នៅ​ឡើយ​ទេ ​ចាប់​តាំង​ពី​បណ្ដេញ​លោក Lucien Favre ​ចេញ​កាល​ពី​ថ្ងៃ​ទី​១៣​ខែ​ធ្នូ​ឆ្នាំ​២០២០​កន្លង​ទៅ​មក។ ​ដោយ​បច្ចុប្បន្ន​លោក Edin Terzic ​ជា​អ្នក​ដឹក​នាំ​ក្រុម​បណ្ដោះអាសន្ន​សិន។ ​យ៉ាងណាមិញ ​នៅ​យប់មិញ​នេះ ​ក្លឹប Monchengladbach ​ឯ​ណោះ​បាន​ចេញ​លិខិត​ផ្លូវការ​មួយ​ប្រកាស​ថា​អ្នក​ចាត់ការ​របស់​ខ្លួន នឹង​ទៅ​ដឹក​នាំ​ក្រុម Dortmund ​រដូវ​កាល​ថ្មី​ហើយ។

​រំលឹក​ថា​លោក Rose ​វ័យ​៤៤​ឆ្នាំ ​បាន​ចូល​រួម​ជាមួយ​ក្រុម Gladbach ​នៅ​ឆ្នាំ​២០១៩ ​ក្រោយ​ពី​ចេញ​ពី​ក្រុម Salzburg ​មក​។ ​ក្នុង​ការ​ដឹក​នាំ​ក្រុម​៧២​ប្រកួត ​លោក​ឈ្នះ​បាន​៣៦​ប្រកួត ​ស្មើ​១៨ ​និង​ចាញ់​១៨​ប្រកួត៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT