ពាន​រង្វាន់សម្ដេច ហ៊ុន សែនថ្នាក់​ខេត្តចាប់ផ្ដើម​ថ្ងៃ​នេះហើយ​ខណៈការ​ផ្សាយពង្រីកវិសាលភាពជាងមុន

ការប្រកួតដណ្ដើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២១ វគ្គថ្នាក់ខេត្ត គ្រោងនឹងចាប់ផ្ដើមពីថ្ងៃ១៦ ខែកុម្ភៈ នេះតទៅហើយ ដោយមានក្រុមទាំងអស់ចំនួន ២១ចូលរួម ហើយ ជាមួយគ្នាផងដែរ អ្វីដែលប្លែកនៅឆ្នាំនេះ គឺមានការពង្រីកវិសាលភាពនៃការផ្សាយផ្ទាល់ ពោលគឺ ទូរទស្សន៍ជាតិកម្ពុជា (ទទក) នឹងចូលរួមផ្សាយផ្ទាល់ពីព្រឹត្តិការណ៍នេះ ជាមួយទូរទស្សន៍ BTV News និងទំព័រគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា រួមទាំងទំព័រកម្ពុជាថ្មី។

ជាមួយនឹងការប្រកួតតាមទម្រង់ដដែលនេះ នៅវគ្គថ្នាក់ខេត្ត ឆ្នាំ២០២១ នឹងមានក្រុមចំនួន ២១ចូលរួមប្រកួត មកពីស្ទើរគ្រប់រាជធានី-ខេត្ត ពោលគឺអវត្តមានតែ ៣ខេត្តប៉ុណ្ណោះ មាន ខេត្តមណ្ឌលគីរី, ក្រចេះ និងស្ទឹងត្រែង ខណៈរាជធានី-ខេត្ត ដទៃទៀតសុទ្ធតែចូលរួម​មាន មានការបែងចែកពូល ជា ៦ពូល (ពូល ​ក ដល់ពូល ច) ហើយក្នុង ១ពូលមាន ៤ក្រុម ឬ ៣ក្រុម ដូចខាងក្រោម៖

ការប្រកួតនឹងធ្វើឡើងចំនួន ២ជើង (ក្រៅដី និងក្នុងដី) ហើយក្រុមដែលទទួលបានចំណាត់ថ្នាក់លេខ១ និងលេខ២ ប្រចាំពូលនីមួយៗ បូករួមជាមួយក្រុមលេខ៣ ល្អជាងគេចំនួន ៤ក្រុម នឹងត្រូវឡើងទៅប្រកួតវគ្គ ១៦ក្រុមចុងក្រោយ បន្ទាប់មកបន្តជម្រុះវគ្គ ៨ក្រុមចុងក្រោយ ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងផ្ដាច់ព្រ័ត្រ ហើយមានតែ ៣ក្រុមប៉ុណ្ណោះ ពីលេខ១ ដល់លេខ៣ ដែលបានកៅអីឡើងវគ្គ ១៦ក្រុមចុងក្រោយថ្នាក់ជាតិ ត្រូវទៅប្រកួតជាមួយក្រុមនៅលីគកំពូលកម្ពុជា។

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT