Pochettino ៖ PSG ​ពេល​នេះ ​មិន​មែន PSG ​កាល ​៦-១ ​នោះ​ទេ​

​លោក Pochettino ​អ្នក​ចាត់ការ​ក្រុម PSG ​បាន​អះអាង​ថា​ក្រុម​របស់​លោក​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ហើយ​សម្រាប់​ការ​ប្រកួត​ទល់​ក្រុម FC Barcelona ​នៅ​យប់​នេះ​ក្នុង​ពាន​រង្វាន់ UEFA Champions League ​​។

ត្រលប់​ទៅ​ឆ្នាំ​២០១៧​កន្លង​ទៅ ​ក្រុម​ទាំង​ពីរ​ខាង​លើ​នេះ​បាន​ប៉ះ​គ្នា ​ហើយ​កាល​ពី​ជើង​ទី​១​នៅ​បារាំង​គឺ​ក្រុម PSG ​យក​ឈ្នះ​លើ​ក្រុម Barcelona ​បាន​ដល់​ទៅ ​៤-០​ទៅ​ហើយ។ ​តែ​សម្រាប់​ជើង​ទី​២​វិញ ​ស្រាប់​តែ​ក្រុម​អ្នក​មាន​បុណ្យ​អាច​វាយ​បក​យក​ឈ្នះ​វិញ​បាន ​ក្នុង​លទ្ធផល ៦-១ ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង។ ​

​ដោយ​ឡែក​សម្រាប់​ឆ្នាំ​នេះ​វិញ ​ក៏​មាន​គេ​សួរ​នាំ​ច្រើន​ទាក់ទង​នឹង​លទ្ធផល​កន្លង​ទៅ​ដែរ។ ​សម្រាប់​លោក Pochettino ​បាន​ប្រាប់​ទៅ​វិញ​ក្រុម PSG ​ពេល​នេះ មិន​មែន​ជា​ក្រុម PSG ​កាល​ពី ៦-១ ​នោះ​ទេ។ ​លទ្ធផល​លើក​មុន​នោះ ​មិន​អាច​លើក​យក​មក​និយាយ​នៅ​ពេល​នេះ​ឡើយ។ ​ក្រុម​របស់​លោក​បាន​ត្រៀម​ជា​ស្រេច​ហើយ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ​៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT