West Ham ​ឡើង​ទៅ​លើ​ក្រុម Liverpool ​បាត់​ទៅ​ហើយ​ក្រោយ​ឈ្នះ​យប់មិញ​

​ក្រុម West Ham ​របស់​លោក David Moyes ​បាន​ឡើង​ទៅ​ចំណាត់​ថ្នាក់​លេខ​៥​ក្នុង​តារាង Premier League ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម​ Sheffield United ​ក្នុង​លទ្ធផល ៣-០។

លេង​ទល់​ក្រុម​បាត​តារាង Sheffield United ​ក្រុម​របស់​លោក Moyes ​មិន​បារម្ភ​អ្វី​ច្រើន​នោះ​ទេ ពោល​គឺ​គ្រប់គ្រង​ការ​ប្រកួត​បាន​យ៉ាង​ល្អ ​ដោយ​រក​គ្រាប់​បាល់​ជា​បន្ដ​បន្ទាប់​រហូត​ដល់​៣​គ្រាប់។ ​ទទួល​បាន​៣​ពិន្ទុ​បន្ថែម​នេះ​ទៀត​ហើយ ​បាន​ធ្វើ​ឱ្យ West Ham ​មាន​៤២​ពិន្ទុ ឈរ​នៅ​លេខ​៥​ក្នុង​តារាង Premier League ​ដោយ​នៅ​លើ​ក្រុម​ការពារ​តំណែង​ជើង​ឯក Liverpool ​ដែល​ស្ថិត​នៅ​លេខ​៦​ថែម​ទៀត។

​ពួកគេ​ក៏​ស្មើ​ពិន្ទុ​ជាមួយ​ក្រុម Chelsea ​ដែល​ស្ថិត​នៅ​លេខ​៤​ផង​ដែរ ​មាន​៤២​ពិន្ទុ​ដូច​គ្នា គ្រាន់​តែ​ចាញ់​គ្រាប់​ចំណេញ​ប៉ុណ្ណោះ។ ​នេះ​បញ្ជាក់​បាន​ថា West Ham ​នា​រដូវ​កាល​នេះ ក៏​ជា​ក្រុម​ប្រជែង​តំណែង Top4 ​មួយ​ដ៏​ខ្លាំង​ផង​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT