Chelsea ​ឡើង​ចូល Top4 ​វិញ​ហើយ ​ក្រោម​ការ​ដឹក​នាំ​របស់ Tuchel ​

​ក្រុម​តោ​ខៀវ Chelsea ​បាន​ហក់​ចូល​តំបន់ Top4 ​វិញ​ហើយ ​ក្រោយ​ពី​យក​ឈ្នះ​លើ​ក្រុម Newcastle United ​ក្នុង​លទ្ធផល ២-០ ​កាល​ពី​យប់មិញ​នេះ​។

​ក្រោម​ការ​ដឹក​នាំ​របស់​លោក Thomas Tuchel ​ក្រុម Chelsea ​ទទួល​បាន​ជ័យជម្នះ​ជាប់​ប៉ុន្មាន​ប្រកួត​មក​នេះ ​រហូត​ដល់​ពួកគេ​អាច​ហក់​ឡើង​មក​លេខ​៤​ក្នុង​តារាង Premier League ​វិញ​ហើយ។ ​ដោយ​ប្រកួត​នៅ​យប់មិញ​ទល់​ក្រុម Newcastle ​ពួកគេ​យក​ឈ្នះ​បាន​២-០ ​ដែល​២​គ្រាប់​យក​៣​ពិន្ទុ​បន្ថែម​នេះ ​ធ្វើ​បាន​សម្រេច​ដោយ Olivier Giroud ​និង Werner ​។

​១​គ្រាប់​របស់ Werner ​នា​យប់មិញ​នេះ​ដែរ ​គឺ​ជា​គ្រាប់​បាល់​ដំបូង​របស់​គេ​ក្នុង​រយៈ​ពេល​១៤​ប្រកួត​ជាប់​គ្នា​មក​ហើយ។ ដោយ​គិត​ជា​នាទី​វិញ ​គឺ​លេង​ជាង​១​ពាន់​នាទី​ហើយ​ទើប​រក​បាន​១​គ្រាប់​នេះ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT