កីឡាករអត្តពលកម្មក្រសួងមហាផ្ទៃ ទទួលបានប្រាក់ឧបត្ថម្ភលើកទឹកចិត្ត ពីឯកឧត្តមបណ្ឌិត ជា ប៊ុនហេង

រសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តមឧត្តមសេនីយ៍ ឯក បណ្ឌិត ជា ប៊ុនហេង អគ្គលេខាធិការក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃបានផ្តល់ប្រាក់រង្វាន់លើកទឹក ចិត្តដល់កីឡាករកីឡាការិនីអត្តពលកម្មក្រសួងមហាផ្ទៃ ដែលប្រជែងបានមេដាយសរុប១២គ្រឿង ក្នុងនោះ មេដាយមាស៥ ប្រាក់២ សំរឹទ្ធ៥គ្រឿង ពីការប្រកួតកីឡាអត្តពលកម្មជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២០។

May be an image of one or more people, people standing and indoor
នាឱកាសផ្តល់ប្រាក់រង្វាន់ និងសំណេះសំណាល ឯកឧត្តមបណ្ឌិត ជា ប៊ុនហេង បានកោតសរសើរយ៉ាងខ្លាំងចំពោះលទ្ធផលដែលក្រុមអត្តពលកម្មក្រសួងមហាផ្ទៃ ដណ្តើមបានពីការប្រកួតថ្នាក់ជាតិឆ្នាំ២០២០កន្លទៅនេះ។ ឯកឧត្តមបណ្ឌិត ក៏បានវាយតម្លៃខ្ពស់ និងជំរុញផងដែរ ដល់កីឡាករ កីឡាការិនីអត្តពលកម្មរបស់ក្រសួងមហាផ្ទៃទាំងអស់ ត្រូវបន្តខិតខំហ្វឹក ហាត់អោយបានខ្លាំងក្លាបន្ថែមទៀត ដើម្បីប្រជែងយកមេដាយ មាសអោយបានកាន់តែច្រើន ពីការប្រកួតកីឡាជាតិលើកទី៣ ដែលនឹងធ្វើឡើងនៅពាក់កណ្តាលឆ្នាំ២០២១ ខាងមុខ។

May be an image of indoor

ចំពោះប្រាក់រង្វាន់ដែល ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ជា ប៊ុនហេង ប្រគល់ជូនម្ចាស់មេដាយថ្នាក់ជាតិអត្តពលកម្មប្រចាំឆ្នាំ២០២០មានដូចជា៖
– មេដាយមាសសរុប៥គ្រឿង មួយគ្រឿងទទួលបានប្រាក់រង្វាន់៣សែនរៀល សរុប១លាន៥សែនរៀល
– មេដាយប្រាក់សរុប២គ្រឿង មួយគ្រឿងទទួលបានប្រាក់រង្វាន់២សែនរៀល សរុប៤សែនរៀល
– មេដាយសំរឹទ្ធសរុប៥គ្រឿង មួយគ្រឿងទទួលបានប្រាក់រង្វាន់១សែនរៀល សរុប៥សែនរៀល។
– អ្នកអត់បានមេដាយចំនួន៨នាក់ ម្នាក់ៗទទួលបានប្រាក់លើកទឹកចិត្ត៨ម៉ឺនរៀល សរុប៦សែន៤ម៉ឺនរៀល និងគ្រូបង្វឹក២នាក់ ម្នាក់ៗទទួលបានថវិកាលើកទឹក ចិត្ត១សែនរៀលផងដែរ៕

May be an image of standing and indoor

ប្រភព៖ សហភាពកីឡានគរបាលជាតិកម្ពុជា National Police Sport Union Of Cambodia

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT