Moyes ​ប្រាប់​កូន​ក្រុម ​ត្រូវ​ប្រឹង​ឱ្យ​អស់ ​ព្រោះ​ប៉ះ​ Sheffield ​មិន​មែន​ជា​រឿង​ស្រួល​ទេ​

​ក្រុម West Ham ​របស់​លោក David Moyes ​នឹង​ត្រូវ​ប៉ះ​ជាមួយ​ក្រុម Sheffield United ​នៅ​ម៉ោង​១​រំលង​អាធ្រាត្រ​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

នេះ​ជា​ប្រកួត​សំខាន់​មួយ​សម្រាប់​ក្រុម West Ham ​ព្រោះ​បើ​ពួកគេ​ឈ្នះ​ប្រកួត​នេះ ​នឹង​មាន​ឱកាស​បាន​ចូល​ទៅ Top4 ​ជំនួស​តំណែង​របស់​ក្រុម Liverpool ​ឬ​នៅ​លើ​ក្រុម​របស់​លោក Klopp ​ហើយ។ ​តែ​សម្រាប់​ការ​ប៉ះ​ក្រុម​បាត​តារាង​នេះ ​លោក Moyes ​បាន​អះអាង​ថា​នឹង​មិន​មែន​ជា​ប្រកួត​ងាយ​ស្រួល​ឡើយ ព្រោះ​ក្រុម​ដែល​នៅ​បាត​តែងតែ​ប្រឹងប្រែង​លេង​អស់​ពី​សមត្ថភាព​ប្រយុទ្ធ​ដល់​នាទី​ចុង​ក្រោយ​ជា​និច្ច។

អតីត​អ្នក​ចាត់ការ​ក្រុម Manchester United ​ខាង​លើ​នេះ​បាន​និយាយ​ថា​៖ “ពួកគេ​ជា​ក្រុម​ដែល​ការពារ​ល្អ ​និង​មិន​ងាយ​របូត​គ្រាប់​បាល់​ច្រើន​គ្រាប់​ទេ។ ពួកគេ​តែងតែ​ផ្ដល់​ការ​លំបាក​ដល់​ក្រុម​ដទៃ​ជា​និច្ច ​បើ​ទោះ​ជា​ពួកគេ​នៅ​បាត​តារាង​ក៏​ដោយ។ ​ពួកគេ​ប្រឹងប្រែង​ខ្លាំង​ជា​និច្ច​ដើម្បី​បាន​ឡើង​មក​លើ​វិញ ព្រោះ​បើ​ពួកគេ​ចាញ់​ការ​ប្រកួត​១ ​នឹង​ធ្វើ​ឱ្យ​ពួកគេ​កាន់​តែ​លំបាក​មួយ​កម្រិត​ទៀត​ដែរ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT