Carvajal ​រង​របួស​យប់មិញ ​ធ្វើ​ឱ្យ Zidane ​ឈឺ​ក្បាល​ខ្លាំង​រឿង​កីឡាករ​អវត្តមាន​

​ក្រុម Real Madrid ​បាន​យក​ឈ្នះ​លើ​ក្រុម Valencia ​ក្នុង​លទ្ធផល ​២-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​នៅ​យប់មិញ​នេះ​ធ្វើ​ឱ្យ​ពួកគេ​ឡើង​មក​លេខ​២​បណ្ដោះអាសន្ន។

​យ៉ាងណាមិញ ​ទទួល​បាន​ជ័យជម្នះ​យក​៣​ពិន្ទុ​បន្ថែម​ទៀត​បាន​មែន ប៉ុន្តែ​ក្រុម​របស់​លោក Zidane ​ក៏​នឹង​អវត្តមាន​កីឡាករ​សំខាន់​ម្នាក់​នៅ​ប្រកួត​បន្ទាប់​ផង​ដែរ។ ខ្សែ​ការពារ Dani Carvajal ​បាន​រង​របួស​ត្រូវ​ប្ដូរ​ចេញ​នៅ​យប់មិញ។ ​ដោយ​របួស​នេះ​ទៀត​សោត ​នឹង​ធ្វើ​ឱ្យ​រូបគេ​ខកខាន​ជួយ​ក្រុម​ប៉ុន្មាន​សប្ដាហ៍​ខាង​មុខ​នេះ​ទៀត​ហើយ។

​លោក Zidane ​កំពុង​តែ​ឈឺ​ក្បាល​នឹង​រឿង​កីឡាករ​ឈុត​ធំ​របួស​ស្រាប់​ទៅ​ហើយ។ ​ជាក់​ស្ដែង​បច្ចុប្បន្ន​នេះ Real Madrid ​មាន​កីឡាករ​របួស​សរុប​ដល់​ទៅ​៦​នាក់​ទៅ​ហើយ​មាន​ដូចជា ​ergio Ramos, Eden Hazard, Rodrygo Goes, Fede Valverde, Marcelo ​ជា​ដើម៕ប្រភព Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT