Pjanic ​អន់​ចិត្ត ​ចំពោះ​ការ​មិន​សូវ​បាន​លេង​នៅ Barcelona ​

ខ្សែ​បម្រើ ​Miralem Pjanic ​បាន​បង្ហាញ​អារម្មណ៍​អន់​ចិត្ត​ជា​សាធារណៈ​តែ​ម្ដង ​ចំពោះ​ការ​មិន​សូវ​បាន​ឱកាស​ចូល​លេង​នៅ​ក្រុម FC Barcelona ​តាំង​ពី​ផ្លាស់​មក​ពី​ក្រុម Juventus ​។

​កីឡាករ​ជម្រើស​ជាតិ​បូស្នី​ខាង​លើ​នេះ ​បាន​ផ្លាស់​ពី​ក្រុម Juventus ​មក​ក្នុង​តម្លៃ​ផ្ទេរ​៥២​លាន​ផោន ​ដោយ​កាល​នោះ​មាន​ការ​ដោះដូរ​គ្នា​ជាមួយ Arthur ​ថែម​ទៀត។ ​តាំង​ពី​រដូវ​ក្ដៅ​មក ​ខ្សែ​បម្រើ​រូប​នេះ​បាន​លេង​ជម្រើស​ដំបូង​តែ​៥​ប្រកួត​ប៉ុណ្ណោះ ​ដែល​ការ​លេង​បាន​តិច​នេះ​ធ្វើ​ឱ្យ​សាមី​ខ្លួន​មិន​អស់​ចិត្ត​ឡើយ ព្រោះ​រូបគេ​មិន​ដែល​គិត​ទេ​ថា​បាន​លេង​តិច​បែប​នេះ​។

​Miralem Pjanic ​បាន​បង្ហាញ​អារម្មណ៍​ក្នុង​ចិត្ត​ថា​៖ “ខ្ញុំ​បាន​ឱកាស​លេង​គ្រប់​ក្លឹប​ដែល​ខ្ញុំ​ទៅ ​និង​អ្នក​ចាត់ការ​ទាំង​អស់​ដែល​ខ្ញុំ​ធ្លាប់​ជួប។ ស្ថានការណ៍​បច្ចុប្បន្ន​នេះ ​គឺ​មិន​ដែល​កើត​ឡើង​ទេ​សម្រាប់​ខ្ញុំ។ ​មែនទែន ​វា​ពិត​ជា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​ទេ ​ខ្ញុំ​ទទួល​យក​វា​ដោយ​ពិបាក​បំផុត។ ​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ហេតុផល​ពិត​ប្រាកដ​ទេ​ថា​ហេតុ​អ្វី​ខ្ញុំ​មិន​សូវ​បាន​នាទី​លេង​បែប​នេះ”៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT