Lukaku ​ជួយ Inter Milan ​ឡើង​កំពូល​តារាង Serie A ​បាន​សម្រេច​ហើយ​

​ក្រុម Inter Milan ​បាន​ហក់​ឡើង​ទៅ​ឈរ​នៅ​កំពូល​តារាង Serie A ​ហើយ បន្ទាប់​ពី​យក​ឈ្នះ​លើ​ក្រុម Lazio ​ក្នុង​លទ្ធផល ​៣-១ ​កាល​ពី​យប់មិញ​នេះ​។

​ក្រោយ​ពី AC Milan ​បរាជ័យ​បាត់​៣​ពិន្ទុ​នា​សប្ដាហ៍ ​ក្រុម Inter Milan ​ក៏​មាន​ឱកាស​ចាប់​យក​តំណែង​កំពូល​តារាង​ដែរ​នៅ​យប់មិញ។ ​ឱកាស​មក​ដល់​ក្រុម​របស់​លោក Conte ​មិន​ឱ្យ​ខកខាន​នោះ​ទេ ពោល​គឺ​យក​ឈ្នះ​លើ​ក្រុម Lazio ​បាន​ក្នុង​លទ្ធផល ៣-១ ​យក​៣​ពិន្ទុ​ភ្លាម​តែ​ម្ដង ​ដើម្បី​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ​១​ក្នុង​លីគ​កំពូល​អ៊ីតាលី​។

​ដោយ​៣​គ្រាប់​ក្នុង​ការ​ប្រកួត​ដ៏​សំខាន់​នេះ ធ្វើ​បាន​សម្រេច​ដោយ Lukaku ​ដល់​ទៅ​២​គ្រាប់ និង Martinez ​១​គ្រាប់​ផង​ដែរ។ ​បន្ថែម​២​គ្រាប់​នៅ​យប់មិញ​នេះ​ទៀត ​ខ្សែ​ប្រយុទ្ធ​បែលហ្សិក​ខាង​លើ​នេះ ​រក​បាន​៣០០​គ្រាប់​ហើយ​ក្នុង​អាជីព​បាល់ទាត់​របស់​ខ្លួន ​ហើយ​បច្ចុប្បន្ន​ក៏​កំពុង​ប្រជែង​ស្បែក​ជើង​មាស​រដូវ​កាល​នេះ ​ជាមួយ Ronaldo ​និង Zlatan ​ផង​ដែរ។ រូបគេ​រក​បាន​១៦​គ្រាប់​ស្មើ​ជាមួយ Ronaldo ​ដែរ៕ប្រភព Dailymail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT