Real Madrid យក​ឈ្នះ Valencia បន្ថែម ៣ ពិន្ទុ​នាំ​មុខ​ Barcelona បណ្តោះ​អាសន្ន

នៅ​ការ​ប្រកួត​ជុំ​ទី ២៣ សម្រាប់ Real Madrid ពួក​គេ​ធ្វើ​បាន​យ៉ាង​ល្អ​តាម​រយៈ​ជ័យជម្នះ យក​ឈ្នះ​ទៅ​លើ Valencia ដោយ​លទ្ធផល ២-០ កាល​ពី​យប់​មិញ។ ធៀប​នឹង Barcelona ដែល​ជា​ក្រុម​លេខ ៣ ឆ្លង​កាត់ ២២ ជុំ គឺ Real ​បាន​នាំ​មុខ ៣ ពិន្ទុ​បណ្តោះ​អាសន្ន ហើយ​នៅ​ចាញ់ ៥ ពិន្ទុ​ធៀប​នឹង​ក្រុម​កំពូល​តារាង At Madrid [សល់ ២ ជុំ​ក្នុង​ដៃ]។

យើង​ទៅ​មើល​ស្ថិតិ​ការ​ប្រកួត​កាល​ពី​យប់​មិញ ឃើញ​ថា Real គ្រប​ក្រុម​ភ្ញៀវ​មួយ​ចាស់​ដៃ តាម​រយៈ​ការ​គ្រប់គ្រង​បាល់ ៦១ ភាគរយ និង​អត្រា​បញ្ជូន​បាល់​ជោគជ័យ​មាន​ដល់ ៩១ ភាគរយ។ ការ​ស៊ុត​ចេញ​ពី​ជើង​ធ្វើ​បាន ១៦ លើក ចំ​គោលដៅ ៧ លើក ដែល​ស្ថិតិ​នេះ​យក​ឈ្នះ​ដាច់​ធៀប​នឹង Valencia ស៊ុត​ចំ​គោលដៅ ១ លើក​គត់ ក្នុង​ចំណោម​ការ​ស៊ុត​ទាំង ៤ លើក​សរុប។

នៅ​នាទី​ទី ១២ គ្រាប់​បាល់​បើក​ឆាក​ក៏​បាន​កើត​ឡើង តាម​រយៈ​ការ​ស៊ុត​បាល់​ក្រៅ​ប្រអប់​ផុត​ដៃ​អ្នកចាំទី​ពី​ថ្វី​ជើង​របស់ Karim Benzema ហើយ​នៅ​នាទី ៤២ មុន​បញ្ចប់​តង់​ទី​ ១ ខ្សែ​បម្រើ Toni Kroos កាប់​បាល់​រាប​ក្បែរ​ប្រអប់​គ្រោះថ្នាក់​មួយ​ជើង​បន្ថែម​ទៀត និង​រក្សា​លទ្ធផល ២-០ ដល់​បញ្ចប់​ការ​ប្រកួត។ នៅនាទី ៦០ Real ប៊ិះនឹងយកបានគ្រាប់បាល់ទី ៣ តាមរយៈការកឹបបាច់ដាច់ចង្កេះពី Ferland Mendy តែក្រោយឆែក VAR មើលឃើញថាបាល់នោះជាបាល់ Offside។

ទស្សនា​វីដេអូ​ខាង​ក្រោម៖

https://www.youtube.com/watch?v=n3gvmIa41uY

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT