Aubameyang រក​បាន Hat-Trick ជួយ​ឲ្យ Arsenal យក​ឈ្នះ Leeds កាល​ពី​យប់​មិញ

ក្រុម​កាំភ្លើង​ធំ Arsenal បាន​ទទួល​ជ័យជម្នះ​នៅ​ការ​ប្រកួត​ក្នុង​កីឡដ្ឋាន Emirate Stadium តាម​រយៈ​លទ្ធផល ៤-២ ទៅ​លើ​ក្រុម Leeds United កាល​ពី​យប់​មិញ។ នេះ​ជា​ការ​ប្រកួត​ជុំ​ទី ២៤ សម្រាប់ Arsenal និង​ទី ២៣ សម្រាប់ Leeds ហើយ​បច្ចុប្បន្ន​ពួក​គេ​ឈរ​លេខ ១០/១១ ក្បែរ​គ្នា​ខុស​គ្នា ២ ពិន្ទុ។

ទៅ​មើល​ស្ថិតិ​ការ​ប្រកួត​យប់​មិញ យើង​ឃើញ​ថា Arsenal មាន​ឱកាស​ស៊ុត​ច្រើន​គួរ​សម ដោយ​មាន ១៣ លើក ចំ​គោលដៅ ៥ លើក តាម​រយៈ​ការ​គ្រប់គ្រង​បាល់ ៤៥ ភាគរយ ធៀប​នឹង​ក្រុម​ភ្ញៀវ​ស៊ុត ៩ លើក ចំ​គោលដៅ ៥ លើក គ្រប់គ្រង​បាល់ ៥៥ ភាគរយ។

គ្រាប់​បាល់​បើក​ឆាក​ធ្វើ​បាន​ដោយ P.E Aubameyang នៅ​នាទី ១៣ មុន​បន្ថែម​បាល់​ពិន័យ ១១ ម៉ែត្រ​នៅ​នាទី ៤១ ហើយ​នៅ​នាទី ៤៥ Hector Bellerin យក​បាន​គ្រាប់​បាល់​ទី ៣។ រហូត​មក​ដល់​តង់​ទី​ពីរ​រំលង​បាន ២ នាទី​បើក​ឆាក Aubameyang ក៏​ធ្វើ​បាន Hat-Trick នាំ​មុខ ៤-០ រហូត​ដល់​នាទី ៥៨ Pascal Struijk តាម​មួយ​គ្រាប់​វិញ និង​បន្ថែម​មួយ​គ្រាប់​ទៀត​ដោយ​ Helder Costa នៅ​នាទី ៦៩៕

ទស្សនា​វីដេអូ​ខាង​ក្រោម៖

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT