មូលហេតុក្លិប Portimonense SC បញ្ចប់​កិច្ចសន្យា Keisuke Honda ស្រស់ៗ ក្រោយស៊ីញេកុងត្រាបាន​៥​ថ្ងៃ!!

ក្លឹបព័រទុយហ្កាល់ Portimonense SC បានសម្រេចបញ្ចប់កិច្ចសន្យារបស់អតីតកីឡាករជម្រើសជាតិជប៉ុន Keisuke Honda ត្រឹមតែ ៥ ថ្ងៃប៉ុណ្ណោះបន្ទាប់ពីចូលរួមជាមួយក្រុម។

Portimonense បានប្រើមូលដ្ឋានច្បាប់​មួយចំនួន ដែលត្រូវបានគេចាត់ទុកថាមិនសមហេតុផលទាល់តែក្នុងការបញ្ចប់កិច្ចសន្យារបស់ Honda នេះ ហើយក្លិប​មួយ​នេះ​ក៏​បានចាត់ទុកថាការ​ចុះកុងត្រាយក​អតីតកីឡាករជម្រើស​ជាតិ​ជប៉ុនក៏មិនស៊ីគ្នានឹងច្បាប់ដែលបានកំណត់ក្នុង​បាល់​ទាត់​ព័រទុយហ្គាល់ដែរ។ Portimonense បានស្វែងរកកិច្ចព្រមព្រៀងរួមគ្នាជាមួយ Honda ដើម្បីបញ្ចប់កិច្ចសន្យាព្រោះពួកគេមិនអាចចុះឈ្មោះ Keisuke Honda ចូលក្រុមបាន​ទេ។

នេះគឺដោយសារតែ នៅក្នុងការប្រកួតលីកព័រទុយហ្កាល់ ការចុះឈ្មោះយក​កីឡាកររបស់ភ្នាក់ងារឯករាជ្យក្រោយពីទីផ្សារដោះដូរកីឡាករអឺរ៉ុបត្រូវបានបិទហើយ ហើយ​ការ​ចុះឈ្មោះនេះ​ទៀត​សោត ត្រូវបានអនុញ្ញាតសម្រាប់តែកីឡាករដែលមានភ្នាក់ងារកីឡាករឯករាជ្យ មុនខែ​តុលាឆ្នាំមុនប៉ុណ្ណោះ។

សំណួរគឺថានាយករដ្ឋបាលកីឡារបស់​ក្លិប និងមន្រ្តីក្លឹបមួយចំនួនមិនទាំងដឹងអំពីរឿងនេះផង។ Portimonense បានចុះហត្ថលេខាលើហុងដាដើម្បីជួយពួកគេឱ្យ​ចៀសផុតពីការកាត់ចោលទៅលីគ​ទី​២ នៅរដូវកាលក្រោយ។

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT