Koeman ​៖ Barcelona ​មាន​ទំនុក​ចិត្ត​អាច​ទម្លាក់ PSG ​បាន​

​លោក Ronald Koeman ​បាន​អះអាង​ថា​ក្រុម FC Barcelona ​មាន​សមត្ថភាព​និង​ទំនុក​ចិត្ត​គ្រប់គ្រាន់​ក្នុង​ការ​យក​ឈ្នះ​លើ​ក្រុម PSG ​បាន​ក្នុង​ពាន​រង្វាន់ UEFA Champions League ​។

​នៅ​យប់មិញ​នេះ Barcelona ​បាន​យក​ឈ្នះ​លើ​ក្រុម Alaves ​ក្នុង​លទ្ធផល ​៥-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ La Liga ​មុន​ពេល​ពួកគេ​ត្រៀម​ដើម្បី​ប៉ះ​ក្រុម PSG ​បន្ដ​ទៀត។ ​ជ័យជម្នះ​ធំធេង​នេះ​ដែរ ​ត្រូវ​បាន​លោក Koeman ​ជឿ​ជាក់​ថា​វា​នឹង​ក្លាយ​ជា​ទំនុក​ចិត្ត​មួយ​សម្រាប់​ក្រុម​របស់​លោក​ក្នុង​ការ​ប្រកួត​នៅ​ពាន​រង្វាន់ UEFA Champions League ​។

​អ្នក​ចាត់ការ​សញ្ជាតិ​ហុល្លង់​ខាង​លើ​បាន​និយាយ​ថា​៖ “ក្រុម​យើង​កំពុង​ធ្វើ​បាន​ល្អ។ ​យើង​កំពុង​មាន​ទំនុក​ចិត្ត ​ថា​យើង​នឹង​ឈ្នះ PSG ​បាន។ ​ពួកគេ​មាន​កីឡាករ​របួស ​យើង​ក៏​មាន​ដូច​គ្នា។ យើង​កំពុង​ស្ថិត​ក្នុង​ទម្រង់​ប្រយុទ្ធ​ល្អ​មួយ ​យើង​មាន​ទំនុក​ចិត្ត​ថា​យើង​នឹង​ទម្លាក់​ក្រុម PSG ​បាន​នៅ​សប្ដាហ៍​ក្រោយ​នេះ​”៕

ប្រភព៖​ Marca

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT