Juventus ​ខកខាន​ឱកាស​ឡើង​ទៅ​កៀក​កំពូល​តារាង ​ក្រោយ​ចាញ់ Napoli ​

​ក្រុម Juventus ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Napoli ​ក្នុង​លទ្ធផល ១-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Serie A ​នា​យប់មិញ​នេះ ​ដែល​ធ្វើ​ឱ្យ​ពួកគេ​ខកខាន​ឱកាស​ប្រកៀក​ជាមួយ​ក្រុម​កំពូល​តារាង។

​លេង​ក្នុង​ដី​ខ្លួន​ឯង​ក្រុម Napoli ​ពិត​ជា​ធ្វើ​បាន​ល្អ​មែនទែន។ ​ពួកគេ​មាន​ឱកាស​រក​គ្រាប់​បាល់​នាំ​មុខ​បាន​នៅ​នាទី​៣១ ដោយ​គ្រាប់​បាល់​ប៉េណាល់ទី​ពី​សំណាក់ ​Lorenzo Insigne ​។ ​ខណៈ​ដែល​១​គ្រាប់​នេះ​ហើយ គឺ​ជា​គ្រាប់​បាល់​ជ័យជម្នះ​ក្នុង​ការ​ប្រកួត​នេះ​តែ​ម្ដង ព្រោះ Juventus ​ព្យាយាម​បុក​ដែរ​តែ​មិន​អាច​សម្រេច​គោលដៅ​ឡើយ។

​ឆ្លង​កាត់​ប្រកួត​នេះ Napoli ​បាន​ឡើង​ទៅ​លេខ​៤​ក្នុង​តារាង ​មាន​៤០​ពិន្ទុ ស្រប​ពេល​ក្រុម Juventus ​វិញ​មាន​៤២​ពិន្ទុ​នៅ​លេខ​៣។ Inter Milan ​នៅ​លេខ​២​នោះ​មាន​៤៧​ពិន្ទុ ​ស្រប​ពេល AC Milan ​នៅ​លេខ​១​មាន​៤៩​ពិន្ទុ៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT