Klopp ​ថា Liverpool ​អស់​ឱកាស​ការពារ​តំណែង​ជើង​ឯក​ហើយ​

​ក្រុម Liverpool ​បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​ក្រុម Leicester City ​កាល​ពី​យប់មិញ​នេះ ​ក្នុង​លទ្ធផល ​៣-១ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​ក្រុម Liverpool ​បាន​បន្ដ​ការ​បរាជ័យ​របស់​ខ្លួន​ទៀត​ហើយ ​ទាំង​៣​ប្រកួត​ជាប់​គ្នា​ក្នុង​ពាន​រង្វាន់ Premier League ​តែ​ម្ដង។ ​ជាក់​ស្ដែង​នៅ​យប់មិញ​នេះ ​ពួកគេ​បាន​នាំ​មុខ​ទៅ​លើ​ក្រុម Leicester City ​មុន​ទៅ​ហើយ ប៉ុន្តែ​នៅ​ចុង​ម៉ោង​បែរ​ជា​ភ្លាត់​ធ្វើ​ឱ្យ​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់​ទៅ​វិញ។ ​ការ​បាត់បង់​៣​ពិន្ទុ​ទៀត​នេះ ​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Klopp ​ពិបាក​ណាស់​សម្រាប់​ការ​ការពារ​តំណែង​ជើង​ឯក។ ​

​ទាក់ទង​រឿង​នេះ​ដែរ ​លោក Jurgen Klopp ​អ្នក​ចាត់ការ​ក្រុម Liverpool ​បាន​និយាយ​ថា​៖ “យើង​បាន​អស់​ឱកាស​ដើម្បី​ការពារ​តំណែង​ជើង​ឯក​ទៅ​ហើយ។ ​ការ​ប្រកួត​នេះ​យើង​លេង​ល្អ​ដែល​សម​នឹង​ឈ្នះ​ការ​ប្រកួត​តាំង​ពី​ដើម​តង់​មក ប៉ុន្តែ​មិន​មែន​រហូត​ដល់​ចប់​នោះ​ទេ។ ​នៅ​ចុង​ម៉ោង យើង​បាន​បង្ក​កំហុស​នឹង​របូត​គ្រាប់​បាល់​ដល់​ទៅ​៣​គ្រាប់ ជា​រឿង​គួរ​ឱ្យ​សោកស្ដាយ”៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT