ក្រុម FC Barcelona បានយកឈ្នះលើក្រុម Alaves ក្នុងលទ្ធផល ៥-១ សម្រាប់ការប្រកួតពានរង្វាន់ La Liga នៅយប់មិញនេះ ដើម្បីជាការត្រៀមប៉ះក្រុម PSG នាពេលខាងមុខទៀត។
ក្រុមអ្នកមានបុណ្យរកគ្រាប់បាល់បាន៥គ្រាប់នោះកើតចេញពីខ្សែប្រយុទ្ធ Lionel Messi ២គ្រាប់ម្នាក់ឯង និង Trincao រកបាន២គ្រាប់ទៀត ខណៈដែលគ្រាប់បាល់ចុងក្រោយនោះរកបានដោយ Junior Firpo ។ ទទួលបាន៣ពិន្ទុបន្ថែមនេះទៀត បានធ្វើឱ្យក្រុមរបស់លោក Ronald Koeman អាចបន្តប្រជែងជាមួយក្រុមកំពូលតារាង Atletico Madrid ទៀតហើយ។
នេះក៏ជារឿងល្អមួយសម្រាប់ក្រុម Barcelona ផងដែរ ដោយពួកគេនឹងត្រូវប៉ះជាមួយក្រុម PSG ទៀតនាពាក់កណ្ដាលសប្ដាហ៍ក្រោយក្នុងពានរង្វាន់ UEFA Champions League វគ្គ១៦ក្រុមចុងក្រោយ៕
ប្រភព៖ DailyMail