តើ​នរណា​ទប់​ជាប់ Man City ​កំពុង​ឡើង​ខ្លាំង ​បន្ដ​ឈ្នះ Spurs ​៣-០​

​ក្រុម Manchester City ​បាន​បន្ដ​ជ័យជម្នះ​របស់​ខ្លួន​ទៀត​ហើយ​លើ​ក្រុម Spurs ​ក្នុង​លទ្ធផល ​៣-០ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​នៅ​យប់មិញ​នេះ​។

​ក្រុម​កំពូល​តារាង Man City ​ហាក់​មិន​ពិបាក​នោះ​ទេ​ក្នុង​ការ​ស្វែង​រក​៣​ពិន្ទុ​ពី​ក្រុម Spurs ​។ ​នៅ​ត្រឹម​នាទី​២៣ Rodri ​រក​គ្រាប់​បាល់​ដោយ​ប៉េណាល់ទី​បាន​១​គ្រាប់​ទៅ​ហើយ ​មុន​ពេល Gundogan ​ថែម​បាន​២​គ្រាប់​ទៀត ដើម្បី​យក​ឈ្នះ​លើ​ក្រុម​របស់​លោក Jose Mourinho ​ក្នុង​លទ្ធផល ​៣-០ ​តែ​ម្ដង។ ​

បាន​៣​ពិន្ទុ​ទៀត​នេះ ​បាន​ធ្វើ​ឱ្យ​ក្រុម​របស់​លោក Pep ​កំពុង​នាំ​មុខ​លើ​ក្រុម​លេខ​២ Leicester City ​​ដល់​ទៅ​៧​ពិន្ទុ​ទៅ​ហើយ ស្រប​ពេល​ពួកគេ​នៅ​សល់​ការ​ប្រកួត​ក្នុង​ដៃ​១​ប្រកួត​ថែម​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT