Novak Djokovic បានលើកពាន Cincinnati Open ជាលើកដំបូងក្នុងប្រវត្តិរបស់ខ្លួន ក្រោយពីយកឈ្នះលើកីឡាករខ្លាំង Roger Federer ក្នុងលទ្ធផលឈ្នះដាច់ 6-4, 6-4 ។
នេះជាពានរង្វាន់វាយកូនបាល់ ដែល Djokovic មិនដែលឈ្នះពីមុនមកទេ។ ស្របពេលឆ្នាំនេះវិញ រួបគេពិតជាធ្វើបានល្អ នឹងទទួលបានលទ្ធផលគាប់ប្រសើរខ្លាំងណាស់។ អ្វីដែលកាន់តែខ្លាំងសម្រាប់ Djokovic ទៀតនោះ គឺរូបគេបានលើកពានរង្វាន់នេះ ដោយបានយកឈ្នះលើកីឡាករ Federer ដែលជាអ្នកធ្លាប់ឈ្នះពាននេះ បាន៧ដងមកហើយ។
Djokovic អ្នកវាយកូនបាល់សញ្ជាតិសែប បាននិយាយក្រោយចប់ការប្រកួតថា៖ “អរគុណដែលបានឱ្យខ្ញុំឈ្នះពានរង្វាន់ Cincinnati នេះ។ មុនការប្រកួត ខ្ញុំគិតថានឹងពិបាកឈ្នះវាខ្លាំងណាស់ ប៉ុន្តែចុងក្រោយខ្ញុំអាចធ្វើវាបាន ហើយឈ្នះពានរង្វាន់នេះជាលើកដំបូង។ នេះពិតជារឿងសប្បាយចិត្តខ្លាំងណាស់”៕ប្រភព៖ dailymail