យប់​នេះ​ជា​ការ​ជួប​គ្នា​លើក​ទី ១៦៣ រវាង City និង Spurs ​ហើយ​ការ​ព្យាករណ៍​ខាង Spurs គឺ​គ្មាន​គីឡូ​ទេ

នៅ​វេលា​ម៉ោង ១២:៣០ នាទី​រំលង​អាធ្រាត្រ ក្រុម​មេឃ​ខៀវ Manchester City នឹង​បើក​កីឡដ្ឋាន Etihad Stadium ស្វាគមន៍​ក្រុម​មាន់​ខ្នាយ​មាស Tottenham Hotspur ដែល​ជា​ការ​ប្រកួត​ជុំ​ទី ២៣ សម្រាប់​ក្រុម​ទាំង​ពីរ។

បច្ចុប្បន្ន City មាន ៥០ ពិន្ទុ​ឈ្នះ​ទាំង ៦ ប្រកួត​ចុង​ក្រោយ ធៀប​នឹង Spurs មាន​ត្រឹម ៣៦ ពិន្ទុ​នៅ ៦ ប្រកួត​ចុង​ក្រោយ ឈ្នះ ២ ស្មើ ១ និង​ចាញ់ ៣។ ដោយឡែក​នៅ​រាត្រី​នេះ តាម​ការ​ព្យាករណ៍​ពី Sportsmole បង្ហាញ​ថា City នឹង​បន្ត​យក​ឈ្នះ តាម​រយៈ​លទ្ធផល ២-០។

បញ្ជាក់​ថា​ក្រុម​ទាំង​ពីរ​ជួប​គ្នា ១៦២ លើក​រួច​មក​ហើយ រាប់​គ្រប់​ការ​ប្រកួត​ទាំង​អស់ ដោយ​រវាង City និង Tottenham ឈ្នះ ៦៣ លើក​ស្មើ​គ្នា ហើយ​ទទួល​លទ្ធផល​ស្មើ ៣៦ លើក។ ត្បិត​បើ​ក្រោម​ការ​ដឹកនាំ​របស់ Mourinho ក្រុម Spurs សុទ្ធ​តែ​ឈ្នះ​នៅ ២ ប្រកួត​ចុង​ក្រោយ​ពេល​ប៉ះ Man City ក្តី (ខែ​កុម្ភៈ និង​វិច្ឆិកា ឆ្នាំ ២០២០) តែ​ទម្រង់​លេង​បច្ចុប្បន្ន​គេ​ជឿ​ជាក់​លើ City ច្រើន​ជាង។

ខាង​ក្រោម​បង្ហាញ​ពី​ជម្រើស ១១ នាក់​ដំបូង​ដែល​អាច​កើត​ឡើង​រវាង​ក្រុម​ទាំង​ពីរ៖

Man City: Ederson; Cancelo, Stones, Laporte, Zinchenko; Rodri, Gundogan, Silva; Mahrez, Sterling, Foden

Tottenham Hotspur: Lloris; Doherty, Alderweireld, Rodon, Davies; Hojbjerg, Sissoko; Lucas Moura, Ndombele, Son; Kane

ប្រភព៖ Sportsmole

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT