ទោះ​ហង្ស​កំពុង​ធ្លាក់​ជើង ក៏​គេ​ទាយ​ថា​យប់​នេះ Liverpool អាច​ស៊ី Leicester ២-១ បាន​ដែរ

នៅ​វេលា​ម៉ោង ០៧:៣០ នាទី​យប់ នៅ​លើ​ទំព័រ CTS Sports នឹង​មាន​ការ​ផ្សាយ​ផ្ទាល់​នៅ​ជំនួប​រវាង​ក្រុម​កញ្រ្ជោង​ខៀវ Leicester City ទល់​ហង្ស​ក្រហម Liverpool នៅ​ឯ​កីឡដ្ឋាន King Power Stadium។

បច្ចុប្បន្ន Leicester កំពុង​ឈរ​លេខ ៣ ហើយ Liverpool ឈរ​លេខ ៤ នៅ​ក្របខ័ណ្ឌ Premier League ប៉ុន្តែ​តាម​រយៈ​ការ​ទស្សន៍ទាយ​ពី Sportsmole នៅ​រាត្រី​នេះ បង្ហាញ​ថា​ហង្ស​នៅ​តែ​អាច​យក​ឈ្នះ​កញ្រ្ជោង​បាន ដោយ​លទ្ធផល ២-១។

នៅ ៦ ប្រកួត​ចុង​ក្រោយ​ក្នុង​លីគ ក្រុម​ដឹកនាំ​ដោយ​លោក Rodgers ឈ្នះ ៣ ស្មើ ២ និង​ចាញ់ ១ ខណៈ​ក្រុម​ដឹកនាំ​ដោយ​លោក Klopp ឈ្នះ ២ ស្មើ ១ និង​ចាញ់​ដល់​ទៅ ៣ លើក​ឯ​ណោះ។ សម្រាប់​ជម្រើស ១១ រូប​អាច​ប៉ះ​គ្នា​រាត្រី​នេះ មាន​បង្ហាញ​ដូច​ខាង​ក្រោម៖

Leicester City:

Schmeichel; Pereira, Evans, Soyuncu, Fuchs; Ndidi, Tielemans; Albrighton, Maddison, Barnes; Vardy

Liverpool:

Alisson; Alexander-Arnold, Kabak, Henderson, Robertson; Jones, Thiago, Wijnaldum; Salah, Firmino, Mane

 

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT