ក្រុម Spurs នឹងត្រូវប្រកួតជាមួយក្រុម Manchester City នៅរាត្រីនេះ សម្រាប់ការប្រកួតពានរង្វាន់ English Premier League ។
មុនការប្រកួតនេះចាប់ផ្ដើម លោក Jose Mourinho បាននិយាយថាក្រុមរបស់លោក មិនអាចប្រជែងជាមួយក្រុមធំៗផ្សេងទៀតបានទេ ចំពោះការចំណាយ។ Spurs ជាក្រុមនៅមានកម្រិតនៅឡើយសម្រាប់ការចំណាយ មិនអាចចាយច្រើនតាមចិត្តចង់ឡើយ។ ទន្ទឹមគ្នានេះដែរ លោកក៏ទទួលស្គាល់និងយល់ច្បាស់ពីបញ្ហានេះ មិនអាចបន្ទោសថ្នាក់ដឹកនាំបានទេ។
លោក Jose បាននិយាយថា៖ “Pep និង Klopp ជាគ្រូបង្វឹកល្អនៅលើលោកនេះនិងនៅក្នុង Premier League ។ ពួកគេកំពុងដឹកនាំក្រុមល្អនៅអង់គ្លេសដែលអាចចំណាយប្រាក់ទិញកីឡាករបានតាមចិត្តចង់។ ពួកគេពិតជាមានសំណាងមែនទែន”៕
ប្រភព៖ DailyMail