Liverpool ​មាន​កីឡាករ​សំខាន់​ម្នាក់​រង​របួស​ទៀត​ហើយ​

​ក្រុម​ហង្ស​ក្រហម ​Liverpool ​បាន​បញ្ជាក់​ថា​ខ្សែ​បម្រើ​ការពារ Fabinho ​បាន​រង​របួស ​មិន​ អាច​ចូល​លេង​ទល់​ក្រុម Leicester City ​បាន​ទេ ​សម្រាប់​ការ​ប្រកួត​នៅ​រាត្រី​នេះ​។

​របួស​កីឡាករ​ប្រេស៊ីល​នេះ ​នឹង​ធ្វើ​ឱ្យ​ក្រុម Liverpool ​កាន់​តែ​ជួប​ផល​លំបាក​មែនទែន​ហើយ​សម្រាប់​ការ​ប្រកួត ជា​ពិសេស​ប៉ះ​ក្រុម​កំពុង​ឡើង​ជើង Leicester City ​និង​ត្រូវ​ប្រកួត​ពាន UEFA Champions League ​ទៀត​នៅ​ដើម​សប្ដាហ៍​ក្រោយ។ ​លោក Klopp ​បង្ហើប​ថា​លោក​គ្មាន​ជម្រើស​អ្វី​ក្រៅ​ពី​ប្រើប្រាស់​កីឡាករ​ដែល​ទើប​ទិញ​ចូល​នា​ពេល​កន្លង​ទៅ​នេះ​ដែរ។

​គេ​រំពឹង​ថា Ozan Kabak ឬ​ Ben Davies ​នឹង​ត្រូវ​ចូល​លេង​នៅ​តំបន់​ការពារ​ហើយ ​ក្រោយ​ពី​ក្រុម​ជួប​វិបត្តិ​កីឡាករ​ច្រើន​មែនទែន​មិន​អាច​ដោះស្រាយ​ទាន់​ពេល​នោះ​ទេ។ ​បន្ទាប់​ពី​ប៉ះ​ក្រុម Leicester ​ទៅ ​ពួកគេ​នឹង​ប៉ះ​ក្រុម Leipzig ​នៅ​ពាក់​កណ្ដាល​សប្ដាហ៍​ក្រោយ ​ហើយ​នៅ​ចុង​សប្ដាហ៍​ប៉ះ​ក្រុម Everton ​ទៀត៕

ប្រភព៖ DailyMail

ភ្ជាប់ទំនាក់ទំនងជាមួយ CTS SPORT