ក្រុមយក្សអាល្លឺម៉ង់ Bayern Munich ទិញបានខ្សែការពារ Dayot Upamecano របស់ក្រុម RB Leipzig ហើយ ក្នុងតម្លៃខ្លួន៣៨,៥លានផោនកុងត្រា៥ឆ្នាំ។
ថ្នាក់ដឹកនាំក្រុម Bayern Munich កាលពីដើមខែនេះ បានប្រកាសថានឹងចូលខ្លួនប្រជែងជាមួយក្រុម Liverpool និង Chelsea ដើម្បីទិញបានកីឡាករ Upamecano។ ការប្រកាសមិនបានប៉ុន្មានផង ស្រាប់តែពេលនេះក្លឹបយក្សអាល្លឺម៉ង់នេះ បានប្រកាសពីការសម្រេចទិញយកខ្សែការពារខាងលើនេះបានទៅហើយ ក្នុងតម្លៃខ្លួន៣៨,៥លានផោន។
ក្រុម Bayern Munich ទិញយកកីឡាករខាងលើនេះ ដើម្បីទៅជំនួសតំណែងរបស់ David Alaba ដែលគ្រោងនឹងចាកចេញពីក្រុមនៅចប់រដូវកាលនេះ៕
ប្រភព៖ DailyMail